ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការ យោគយល់គ្នា ជាមួយ FORTUNE STUDIO ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ


អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងព័ត៌មាន និង FORTUNE STUDIO មកពីសាធារណរដ្ឋប្រជាមានិតចិន ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ត្រូវបានប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន រវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកស្រី ជេស៊ីកា ហ្វាន { Jessica Fanh } មន្រ្តីទទួលបន្ទុកក្រុមហ៊ុន FORTUNE STUDIO និងជាអតីតអនុប្រធានជាន់ខ្ពស់នៃស្ថានីយ៏ទូរទស្សន៏ Nice TV ។
ឯកឧត្តមបណ្ដិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន បានគួសបញ្ជាក់ថា ឱកាសថ្ងៃនេះ គឺជាការចាប់ផ្តើម នូវដំណេីរការបច្ចេកវិទ្យាថ្មីរបស់វិស័យឯកជន ដែលសហប្រតិបត្តិការ ជាមួយ ក្រសួង ព័ត៌មាន កម្ពុជា ។ ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យបច្ចេកវិទ្យា សារព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ កំពុងអភិវឌ្ឍន៍ជាវិជ្ជមាន ។ ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ បានបញ្ជាក់ដែរថា អនុវត្តតាមអនុសាសន៍ ឯកឧត្តម រដ្ឋមន្ត្រី គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ អន្តរជាតិ បានរៀបចំ និងសម្របសម្រួល បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និង Fortune Studio ហេីយកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ នឺងមានភាពរីកចម្រើន ទទួលបានផ្លែផ្កា ជាទីមោទនៈ នាពេលបន្តបន្ទាប់ខាងមុខ។
លោកស្រី Jessica Fanh តំណាងក្រុមហ៊ុន FORTUNE STUDIO បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចុះ អនុស្សរណៈនៃការយោគយល់គ្នា ចំនួនពីរ រួមមាន៖ ជាមួយ ក្រសួងព័ត៌មាន រួមមាន
១. ស្តីពីការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការលេីប្រពន្ធ័ផ្សព្វផ្សាយអំពីហិរញ្ញវត្ថុ និងអាជីវកម្ម នៅអាស៊ី អាគ្នេយ៏
២. ស្តីពី ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការលេី មជ្ឍមណ្ឌលឧស្សាហកម្មមូលដ្ឋាន / នវានុវត្តន៏ នៃប្រពន្ធ័ផ្សព្វផ្សាយអន្តរជាតិ ( កម្ពុជា )
តាមរយៈគម្រោងទាំងពីរនេះ នឹងបង្កើតឱ្យមាននូវការកម្មវិធីព័ត៌មាន ហិរញ្ញវត្ថុ និង ធុរកិច្ច និងការរៀបចំបង្កើតឱ្យមានមជ្ឈមមណ្ឌលនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិ មួយនៅកម្ពុជា ដែលនឹងចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មានកម្ពុជាកាន់តែរីកចម្រើនថែមទៀត ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍បានចាត់ទុកគម្រោងកិច្ចសហប្រតិបត្តិការទាំងពីរខាងលើនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ក្រសួងព័ត៌មានកម្ពុជា ហើយ ឯកឧត្តម រដ្ឋមន្រ្តី សង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងក្រសួងព័ត៌មាន ជាមួយ Fortune Studio នឹងចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សាព្វផ្សាយឱ្យកាន់ ល្អប្រសើរ បន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី សូមចូលរួមអបអរសាទរចំពោះ Fortune Studio ដែលទទួលបានពានរង្វាន់ អន្តរជាតិសម្រាប់កម្មវិធីដែលបានផលិតជាមួយ ទូរទស្សន៍ជាតិកម្ពុជា ។
ភាពជោគជ័យរបស់ក្រុមហ៊ុន Fortune Studio ដែលសម្រេចបានកន្លងមក ហើយក៏ បានបង្ហាញអំពីគម្រោងក្នុងការអភិវឌ្ឍ និងវិនិយោគលើកិច្ចការងារជំនាញធ្វើកម្មវិធីក្នុងវិស័យ ព័ត៌មាន និងគម្រោងបង្កើតជាមជ្ឈមណ្ឌលព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ។ មូលហេតុ នៃ ការដែលក្រុមហ៊ុនជ្រើសរើសប្រទេសកម្ពុជាដើម្បីវិនិយោគ គឺ ដោយហេតុថា ប្រទេសកម្ពុជា ជាប្រទេសដែលមានគោលនយោបាយមួយច្បាស់លាស់ សេដ្ឋកិច្ចទីផ្សារសេរី និងបើក ចំហរលើច្រើនវិស័យរាប់ទាំងវិស័យសារព័ត៌មានផងដែរ ៕
ដោយ: ទទក

ព័ត៌មានជាតិ

អត្ថបទទាក់ទង