ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជេីញត្រួតពិនិត្យសិក្ខាកាមហាត់សមត្រៀមបិទវគ្គ


នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជេីញត្រួតពិនិត្យសិក្ខាកាមហាត់សមត្រៀមបិទវគ្គ ហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ អង្គរក្សពិសេសជំនាន់ទី២៥​ និងបន្តបេីកវគ្គជំនាន់ទី២៦​ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស​(ភ្នំស្រង់​) នៅថ្ងៃ ព្រហស្បតិ៍​ ទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ផ្កាយមាស៤ ហ៊ីង​ ប៊ុនហៀង​ អគ្គមេបញ្ជា ការរង​ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស​ បានអញ្ជេីញត្រួតពិនិត្យ សិក្ខាកាមហាត់សម ត្រៀមបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៥​ និងបន្តបេីកវគ្គជំនាន់ទី២៦​ នៅមជ្ឈមណ្ឌលហ្វឹក ហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ​(ភ្នំស្រង់​)​​ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេ បញ្ជាការរង​ កងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការ​ កងទ័ពជេីងគោក​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាប តីតេជោ​នាយឧត្តមសេនីយ៍​ផុតលេខផ្កាយ៥ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលប្រារព្ធ​ពិធីនៅថ្ងៃទី២៣​ ខែមករា​ ឆ្នាំ​២០២១ខាងមុខនេះ​ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង