ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញដំណើរការនៃការចរចា បើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា យោងតាមបទពិសោធន៍ដែលក្រសួងកសិកម្ម ទទួលបានកន្លងមក ឯកឧត្តម ចង់ចែករំលែកជូនសាធារណជន សាជាថ្មីម្តងទៀត ឲ្យបានជ្រាបពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលចាំបាច់ត្រូវឆ្លងកាត់ ប្រាំពីរដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលា ជិតពីរឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។
យោងតាមបទពិសោធន៍ដែលក្រសួងទទួលបានដូចបានបញ្ជាក់ជូនខាងលើ ឯកឧត្តម រដ្ឋមន្ត្រីសូមជម្រាបជូន​សាធារណជន​បានជ្រាបថា៖ ក្នុងករណីស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនរបស់កម្ពុជាទៅកាន់ប្រទេសចិន មកទល់ពេលនេះ ទើបតែ​ឈាន​ដល់​ដំណាក់កាលទីពីរតែប៉ុណ្ណោះ នៅសល់ប្រាំដំណាក់កាលដែលត្រូវឆ្លងកាត់បន្តបន្ទាប់ទៀត។

ព័ត៌មានជាតិ

អត្ថបទទាក់ទង