ព័ត៌មានកីឡា

កីឡាករ-កីឡាការិនី តេក្វាន់ដូ WT ប្រមាណ២០០នាក់ ចូលរួមប្រកួតពានរង្វាន់ ឯកអគ្គរដ្ឋទូតកូរ៉េ ឆ្នាំ២០២១


ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT សហការជាមួយ ស្ថានទូកកូរ៉េ ប្រចាំកម្ពុជា បានរៀបចំ ការប្រកួតកីឡា តេក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ ឆ្នាំ២០២១ (2021 Korean Ambassadors Cup Taekwondo Competition) ដោយមានកីឡាករ-កីឡាការិនី ចូលរួមសរុប ១៧៥នាក់មកពី ១៦រាជធានី-ខេត្តចូលរួម។

លោក ជ្រិន សុធា អគ្គលេខាធិការ សហព័ន្ធបានបញ្ជាក់ថា ការប្រកួតនេះ ធ្វើឡើងតាមរយៈ ប្រព័ន្ធអនឡាញ ដោយសហព័ន្ធ បានរៀបចំ ការប្រកួត ១២វិញ្ញាសា ក្នុងនោះមានវិញ្ញាសា សម្ដែងមេគុន ១០វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធ បច្ចេកទេស ២វិញ្ញាសា។ ជាមួយការប្រកួត តាមអនឡាញ លើកដំបូងនេះ គណៈកម្មការរៀបចំការប្រកួត បានតម្រូវឲ្យកីឡាករ-កីឡាការិនី ចូលរួមទាំងអស់ ត្រូវប្រកាន់ ភ្ជាប់នូវវិធានការ សុខាភិបាល ជានិច្ច ពិសេសវិធានការ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

អគ្គលេខាធិការ សហព័ន្ធ ដដែលបានសម្តែង អរគុណ ចំពោះគ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការរៀបចំ ប្រកួតដែលបានយកចិត្តទុកដាក់ អំពីសុវត្ថិភាព សុខភាព និងគុណផល ដើម្បីធ្វើ ការប្រកួតឈានដល់ការ ទទួលជោគជ័យ ក្នុងការប្រកួត ពានរង្វាន់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េឆ្នាំ២០២១ ហើយសហព័ន្ធនឹងព្យាយាម ចម្រាញ់យកកីឡាករ-កីឡាការិនី ឲ្យបានច្រើនក្នុងផែមការ មេរបស់សហព័ន្ធ ដើម្បីឆ្ពោះទៅ រកការប្រកួតអន្តរជាតិ នានា ពិសេសត្រៀម ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី