ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើគួរធ្វេីការពិនិត្យមេីល តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយធ្វេីការបូកសរុបរយ:ពេល ៣ ខែម្តង


ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoom ជាលក្ខណៈHybrid ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏ជម្រាបជូនដល់ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ គួរធ្វេីការពិនិត្យ បូកសរុបមេីលតេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយកិច្ចការងារនេះ ធ្វេីការបូកសរុបរយ:ពេល ៣ ខែម្តង។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម ដែលពិនិត្យមេីលតែពីដំណឹងដែលបំពុល ព័ត៌មានដែលមិនពិត បំភ្លៃសង្គម គឺ ខុសពី គណ:កម្មការតាមដានវាយតំលៃនិង លេីកសរសេីរក្រមសីលធម៌ វិជ្ជា ជីវ:សារព័ត៌មាន ហេីយគោលបំណងនៃការបង្កេីតគណ:កម្មការនេះឡេីងគឺ ដេីម្បីជាការលេីកនូវតំលៃ សីលធម៌ និងតំលៃតូនាទីសង្គម របស់អ្នកសារព័ត៌មាន ឡេីងវិញ ។ សម្រាប់ទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺ មានភាពស៊ីជម្រៅ ហេីយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ។ ជាមួយនេះ គណ:កម្មការ ក៏មិនមែនវាយតំលៃគ្រប់អត្ថបទនោះទេ គឺពិនិត្យនៅពេលមានបញ្ហា ហេីយក៏មិនមានសិទ្ធិ ដាក់ទោសកំហុសដល់អ្នកសារព័ត៌មាននោះទេ មានតែជួយលេីកតម្កេីង វិជ្ជា ជីវ:សារព័ត៌មានលេីកតម្កេីងតួនាទីសារព័ត៌មាន នៅក្នុងសង្គម ។

សម្រាប់ដំណេីរការនៃកិច្ចប្រជុំប្រចាំសប្តាហ៍នេះដែរ ឯកឧត្តម មាស សុភ័ណ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូន ពីលទ្ធផលសំខាន់ៗមួយចំនួន ដែលបណ្តាថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង ៥ ក៏ ដូចជា ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួល បន្ទុក កិច្ចការងារតាមជំនាញនីមួយៗ សម្រេចអនុវត្តន៏បាន ក្នុង១ សប្តាហ៏កន្លងមកនេះ និងបានលេីកពីផែនការសកម្មភាពការងារ ដែល ត្រូវបំពេញនៅសប្តាហ៍ បន្តបន្ទាប់ទៅមុខទៀត អោយទទួលបានលទ្ធផលថ្មីៗ បន្ថែមទៀត ស្របតាមទិសដៅរបស់ខ្លួនដែលបានដាក់ចេញ ដេីម្បីឆ្លេីយតប ទៅនិងប្រសិទ្ធិភាពការងារនៃក្រសួងព័ត៌មាន ​។ ជាមួយនេះ បណ្តាអគ្គនាយកដ្ឋានទូរទស្សន៏ជាតិម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ត្រៀមបន្តធ្វេីការផលិត កម្មវិធីផ្សាយរបស់ខ្លួនអោយកាន់តែសំប្បូរបែប បន្ថែមទៀត ដេីម្បីទាក់ទាញអ្នកស្តាប់ ទស្សនា អានបានកាន់តែច្រេីនបន្ថែមទៀត ។ កិច្ចប្រជុំក៏បានធ្វេីការពិនិត្យលេីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប ASEM លេីកទី១៣ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ខាងមុខនេះ ព្រមទាំងបាន ពិនិត្យដោះស្រាយ ទៅលេីបញ្ហា មួយចំនួនដែលនៅសេសសល់ ហេីយ ពន្លឿនក្នុងការរៀបចំអោយបានរួចរាល់ សម្រាប់ត្រៀមលក្ខណ:ផ្សព្វផ្សាយព្រឹត្តការណ៍ដ៏មានសារសំខាន់សម្រាប់ជាតិនេះផងដែរ។

ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង