ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ចាប់ផ្ដើមបើកដំណើរការសាកល្បង សាលារៀន នៅតំបន់មានហានិភ័យទាបឡើងវិញ ដោយអនុវត្តតាមស្តង់ដារប្រតិបត្ត (SOP)


នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១
លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលា អនុ-វិទ្យាល័យ ហ៊ុន សែន ក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការសាក ល្បងសាលារៀនឡើងវិញក្រោយពីផ្អាកការសិក្សាមួយរយៈដោយការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិ សាស្ត្រខេត្តព្រះសីហនុ ដែលមានហា និភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុបានជ្រើសរើសយកសាលាដែលមានសុវត្ថិ ភាព រៀបចំសណ្តាប់ធ្នាប់បានល្អ ធ្វើការបើកដំណើរការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើថ្នាក់ ទី៩ និងថ្នាក់ទី១២ ចំនួន ៥សាលា នៅតាមក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ និងឈានទៅបើកសាលាផ្សេងៗទៀតក្នុងខេត្តព្រះសីហនុ ។ ការជ្រើសរើសបើកដំណើរការសាកល្បងសាលាទាំង៥ មានដូចជា៖ ១.អនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ, ២.អនុវិទ្យា ល័យ ព្រែកស្វាយ ក្រុងកោះរ៉ុង, ៣.វិទ្យា ល័យ កែវផុស ស្រុកស្ទឹងហាវ, ៤.អនុ វិទ្យាល័យ ទួលកែវ ស្រុកព្រៃនប់, ៥.អនុ វិទ្យាល័យ ស្ទឹងសំរោង ស្រុកកំពង់សីលា ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំដល់លោកនាយកសាលាអនុ-វទ្យាល័យ ហ៊ុន សែន មិត្តភាព ត្រូវរៀបចំម៉ាស៊ីនវ៉ាស់កម្តៅ អាល់កុល ឬជែល កន្លែងលាង សម្អាតដៃនៅតាមមុខថ្នាក់រៀន រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម នៅ ពេលចេញលេងមិនត្រូវឱ្យសិស្សចេញលេងស្របពេលគ្នា ត្រូវមានថ្នាក់មួយចេញ និងថ្នាក់ផ្សេងទៀតអត់ ដើម្បីធានាដល់ការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ។

លោក បានបញ្ជាក់ថា យើងមានចំណុចសំខាន់ៗ៦ ដែលត្រូវអនុវត្តក្នុងការបើកសាលា រៀនសាកល្បងឡើងវិញមានដូចជាៈ
១-ត្រូវមានការទទួលខុសត្រូវ ២-ទទួលខុសត្រូវចំពោះគ្រួសារ ៣-ទទួលខុសត្រូវចំពោះមិត្តភ័ក្ត្រ ៤-ទទួលខុសត្រូវចំពោះសង្គម
៥-អនុវត្តវិធានការរបស់ក្រសួងសុខា ភិបាល និងកាណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
៦-ត្រូវចាត់ទុកអ្នកនៅជុំវិញខ្លួនយើងជា ជនសង្ស័យកូវីដ-១៩ ទើបលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់យើងមិនមានការឆ្លងជំងឺកូវីដ-១៩ ៕
សូមជម្រាបថា ចំពោះការបើកសាលាសាកល្បងឡើងវិញនៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានចំនួន ២២ថ្នាក់ មានលោកគ្រូ អ្នកគ្រូសរុប ៥៣នាក់ ស្រី ២២ នាក់ សិស្សថ្នាក់ទី១២ សរុប ១៩៥នាក់ ស្រី ១០៤នាក់ សិស្សថ្នាក់ទី៩ មាន ២៤៨ នាក់ ស្រី ១១៤នាក់ ។ មុនបើកដំណើរការចូលរៀន និងបង្រៀនសាកល្បងឡើងវិញនេះតម្រូវឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុ សិស្សទាំងអស់ត្រូវធ្វើសំណាកតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន ។
ដោយ: ម៉ារ៉ាឌី

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង