ខេត្តមណ្ឌលគិរី៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅស្នាក់ការកណ្តាល នៃការិយាល័យដែនជម្រកសត្វព្រៃកែវសីមា មានការប្រជុំពិភាក្សាពិនិត្យលើ ផែនការសកម្មភាព ៥ឆ្នាំ ដែលរៀបចំដោយអង្គការដៃគូអភិរក្ស (WCS) ដោយមានការចូលរួមពីលោក ជា តារា អនុប្រធានមន្ទីរបរិស្ថានទទួលបន្ទុក, លោកប្រធាន-អនុការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ដោយមានការធ្វើបទបង្ហាញផែនការ ៥ឆ្នាំពីអង្គការដៃគូររបស់លោក Lawrence និងលោក ញ៉ែម សុធន។
ផែនការសកម្មភាពខាងលើ គឺដើម្បីចូលរួមចំណែកក្នុងការការពារនិងអភិរក្ស ធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃកែវសីមា៕
(មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)