ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា កាសែតខ្មែរថាមស៏ គ្រោងចង់ធ្វេីកិច្ចសហការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដោយធ្វេីការផ្លាស់ប្តូរព័ត៌មាន និងរូបថត ពីគ្នាទៅវិញទៅមក


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏ក្នុង ឱកាសកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន តាមរយ:ប្រពន្ធ័ Zoom និងប្រជុំផ្ទាល់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដោយបានជម្រាបជូន ពីការស្នេីសុំរបស់ កាសែតខ្មែរថាមស៏ គ្រោងចង់ធ្វេីកិច្ចសហការជាមួយ ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា AKP ដោយធ្វេីការផ្លាស់ប្តូរព័ត៌មាន និងរូបថត ពី គ្នាទៅវិញ ទៅមក ។
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក ព័ត៌ មាន និងសោតទស្សន៏ នៃក្រសួងព័ត៌មាន បានជម្រាបជូនពី លទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យលេីការងារប្រចាំថ្ងៃ ដែលបានអនុវត្តន៍ បានកន្លងមក និងបានពិនិត្យមើលពីវឌ្ឍនភាព ដែលត្រូវអនុវត្តបន្ដនាសប្តាហ៍ទៅមុខទៀត។ ជាមួយនេះបណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយ ក្រសួង ព័ត៌មាន រួមទាំងបណ្តាថ្នាក់ដឹកនាំ ទទួលបន្ទុកតាមផ្នែកជំនាញនីមួយៗ ក៏បាន បង្ហាញពីអ្វីដែលសម្រេចអនុវត្តន៏បានក្នុងរយ:ពេលកន្លងមក និងដាក់ចេញផែន ការ ការងារបន្ថែមទៀត ដែលត្រូវបន្តបំពេញអោយទទួលបានលទ្ធផលថ្មីៗទៀត ពិសេសប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវបានបង្កើនប្រសិទ្ធក្នុងការផលិតកម្មវិធី ផ្សេងៗ ដែលកាន់តែមានភាពទាក់ទាញ ហើយសម្រាប់ការងារព័ត៌មាន គឺត្រូវ បន្តផ្សាយនូវរាល់ ដំណឹងថ្មីៗ ទាន់ហេតុការណ៍ ព្រឹត្តការណ៍ និងវិធានការណ៍ នា នារបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលជំងឺ កូវីដ-១៩។
ជាមួយនេះថ្នាក់ដឹកនាំដែលទទួលបន្ទុកការងារអន្តរជាតិ ក៏បានលេីក ពី កិច្ចការងារត្រៀមរៀបចំកិច្ចប្រជុំកិច្ចកំពូលអាស៊ី អឺរ៉ុប ASEM លេីកទី១៣ ដែល កម្ពុជាធ្វេីជាម្ចាស់ផ្ទះនាខែវិច្ឆិកា ខាងមុខនេះ រួមទាំងកិច្ចប្រជុំជាអន្តរជាតិផ្សេងៗទៀត ដែលក្រសួងព័ត៌មាន ជាផ្នែកមួយមានភារកិច្ចទទួលខុស ធ្វេីអោយ បានល្អ ប្រសេីរ លេីការងារផ្សព្វផ្សាយ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ លើកឡើងអំពីដំណេីរការវិវឌ្ឍ នៃទំនាក់ទំនងផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការ រវាងអង្គភាព ចំណុះឱ្យក្រសួងព័ត៌មាន ដោយសារចំណុះរបស់អគ្គនាយកដ្ឋាន ទាំងអស់ខ្លះ គឺ ក្នុងវិស័យព័ត៌មានផ្សេងៗទៀត ដូចជា AKP ជាមួយនឹងកាសែត ខ្មែរ ថាមស៍ ទូរទស្សន៍ជាតិកម្ពុជាជាមួយនឹងខាង ទូរទស្សន៍ អ៊ី អាត កិច្ចសហការ ទំនាក់ទំនងរវាង ក្រសួងព័ត៌មាន និងអង្គការ UNESCO ប្រចាំកម្ពុជា ដេីម្បីពិនិត្យពីវឌ្ឍនភាពការងារ ហេីយអនុវត្តការងាររួមគ្នាកុំអោយមានភាព រអាក់រអួល។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះ លទ្ធផល ការងារទាំងឡាយ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញ សម្រេច អនុវត្តន៏ បានក្នុងរយ:ពេលកន្លងមកនេះ ប្រកបដោយប្រសិទ្ធភាព ទៅលើផែនការដែលត្រូវអនុវត្តន៍នៅក្នុងសប្តាហ៍បន្តទៅមុខទៀត ដេីម្បីឆ្លេីយតប ទៅនិង យុទ្ធសាស្រ្ត និងកិច្ច ការងារសំខាន់ៗ ដែល រាជរដ្ឋាភិបាល និង ក្រសួងព័ត៌មាន បានដាក់ចេញ ហេីយទាំងអស់គ្នាត្រូវតែយល់បានកាន់តែច្បាស់ថា ប្រពន្ធ័ ផ្សាយកាន់តែលឿន កាន់តែស៊ីជម្រៅ ដែលទាមទារអោយថ្នាក់ដឹកនាំ មន្រ្តីគ្រប់ផ្នែក គ្រប់ជំនាញ រួមសហការគ្នាបំពេញអោយបានល្អ ដោយមិនត្រូវ អោយមានភាពចន្លោះប្រហោង នោះទេ៕

ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង