ព័ត៌មានកីឡា

ក្រសួងមហាផ្ទៃបន្តគ្រងតំណែងជើងឯកការប្រកួតកីឡាតេក្វាន់ដូ (ITF)ថ្នាក់ជាតិ២០២០ទៀត


ក្រសួងមហាផ្ទៃបន្តគ្រងតំណែងជើងឯកការប្រកួតកីឡាតេក្វាន់ដូ (ITF) ថ្នាក់ជាតិ២០២០ទៀត ក្រុមអត្ត ពលិក ក្រសួងមហាផ្ទៃ ដណ្តើមគ្រងតំណែងជើងឯក ព្រឹត្តិការណ៍ ការប្រកួតកីឡា តេក្វាន់ដូ (ITF) ជ្រើស រើស ជើងឯកថ្នាក់ជាតិ២០២០ ខណៈក្រុមអត្តពលិក ស.ស.យ.ក ខេត្តកំពង់ស្ពឺ បានត្រឹម ជើងរងឯក ។ ក្នុង ឳកាស ប្រគល់ជ័យលាភី ដល់កីឡាករ-កីឡាការិនី ម្ចាស់មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ដោយមានការអញ្ជើញ ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡា តេក្វាន់ដូ (ITF) កម្ពុជា និងអនុប្រធាន សហព័ន្ធកីឡា តេក្វាន់ដូ ITF ពិភពលោក និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន កីឡា ។ សូមបញ្ចាក់ថា ក្រុមអត្តពលិក ក្រសួងមហាផ្ទៃ ដណ្តើមមេដាយ ១៤គ្រឿង រួមមានមេដាយមាស១០គ្រឿង រួមមានមេដាយ ប្រាក់២គ្រឿង និងមេដាយ សំរិទ្ធ២គ្រឿង ក្រុមអត្តពលិក ស.ស.យ.ក ខេត្តកំពង់ស្ពឺ ទទួលបានមេដាយ៩គ្រឿង ក្នុងនោះមេដាយមាស ៥គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ក្រុមអត្តពលិក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលបាន មេដាយ១០គ្រឿង ដោយមេដាយ មាស៣គ្រឿង មេដាយប្រាក់ ៤គ្រឿង និងសំរិទ្ធ៣គ្រឿង និងក្រុមអត្តពលិក ក្តីចាស់ទទួលបាន មេដាយ៥គ្រឿង រួមមានមេដាយមាស ១គ្រឿង មេដាយប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី