ព័ត៌មានជាតិ

មេបញ្ជាការរងនាយសេនាធិការ បាននាំយកការឧបត្ថម្ភរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ជាស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ជូនដល់សាលាពលទាហានទី៥


(បាត់ដំបង)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ នៅសាលាពលទាហានទី៥ ក្នុងខេត្តបាត់ដំបង។

ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និង​ សិក្ខាកាមទាំងអស់ ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន៕

(យោធភូមិភាគ៥)

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង