ព័ត៌មានជាតិ

ក្រសួងព័ត៌មាន និងក្រុមហ៊ុន Poly Changda Overseas Engineering ចុះអនុស្សរណៈ ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ


អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងព័ត៌មាន និងក្រុមហ៊ុនPoly Changda Overseas Engineering Co.Ltd. ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានធ្វេីពិធីចុះហត្ថលេខា តាមប្រពន្ធ័ អនឡាញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន និងពីស្នាក់ការក្រុមហ៊ុន នៅទីក្រុងប៉េកាំងប្រទេសចិន។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិ ការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួង ព័ត៌មាន តំណាង ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជាភាគីចុះហត្ថលេខាជាមួយ លោក ZHUO WENZE អគ្គនាយក ក្រុមហ៊ុន Poly International Holding។
លោក ម៉េវ ចឺឈុន អគ្គនាយករង ក្រុមហ៊ុន Poly Changda Engineering បានជម្រាបជូនពីប្រវត្តិក្រុមហ៊ុន បង្កើតឡើងក្នុងឆ្នាំ១៩៥២ ជាសហគ្រាសវិស្វ កម្មខ្នាតធំ ជាប្រព័ន្ធតែមួយលើ ហិរញ្ញប្បទាន ឌីស្សាញ សាងសង់ វិទ្យាសាស្រ្ត ស្រាវជា្រវ និងប្រតិបត្តិការមូលធន ដោយវិនិយោគ លើការសាងសង់ ហេដ្ឋា រចនាសម្ព័ន្ធ រួមមានដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវរូងដី កំពង់ផែ ផ្លូវទឹក ផ្លូវរថភ្លើង សំណង់អគារ រចនាសម្ព័ន្ធក្រុង។ ជាបន្តបន្ទាប់មក រដ្ឋាភិបាលចិន តែងតែគាំទ្រ និងជម្រុញសហគ្រាសចិន ចូលរួមគ្រប់គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសកម្ពុជា។
យោងតាមអនុស្សារណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងសងខាង នឹងជម្រុញការអនុវត្តជាក់ស្តែងនូវគម្រោងដែលពាក់ព័ន្ធ ហើយ ទៅថ្ងៃអនាគតនឹងមាន ឱកាសកាន់តែច្រើន សហការកាន់ស៊ីជម្រៅជា មួយក្រសួងព័ត៌មាន។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាន៏ថា ការចុះហត្ថលេខាលើអនុ ស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ គឺជាការខិតខំប្រឹងប្រែង រួមគ្នារបស់ ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកែលំអរ និងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនិងបច្ចេកវិទ្យាសម្រាប់ ក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋលេខាធិការ បានរលឹកឡេីងវិញថា ក្នុងរយៈពេល៦០ ឆ្នាំ នៃ ទំនាក់ទំនងកម្ពុជា និង ចិន មានកិច្ចសហប្រតិបត្តិការ ជាច្រើនទាំងវិស័យការទូត នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ នៅឆ្នាំ២០០៦ ប្រទេសទាំងពីរ បាន ឯកភាពបង្កើនទំនាក់ទំនងទ្វេភាគី ភាពជាដៃគូគ្រប់ជ្រុងជ្រោយ លើសពីនេះទៅ ទៀតប្រទេសទាំងពីរក៏បានចុះហត្ថលេខា លើផែនការសកម្មភាព ឆ្នាំ ២០១៩-២០២៣ ស្តីពី “ការកសាងសហគមន៍ចិន-កម្ពុជា នៃអនាគតរួមគ្នា” ។
ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បានក្លាយជាវិបត្តិកសកលក៏ដោយ ក៏ ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ កំពុងដំណើរការល្អ ជាពិសេសនៅពេលដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញ ទស្សនកិច្ចគួរឱ្យភ្ញាក់ផ្អើល និងឥតគ្រោងទុកនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០២០ ។ ទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសចិន នៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០២១ ដើម្បីចូលរួម ពិធី ប្រគល់ ទទួលពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយរបស់ចិនដល់កម្ពុជា។ ទាំងនេះ បានបញ្ជាក់អំពីមិត្តភាព ដែកថែបរវាងកម្ពុជា និងចិន ។ ទំនាក់ទំនងដ៏ រឹងមាំនេះបាននាំ ឱ្យមានកិច្ចសហ ប្រតិបត្តិការល្អលើគ្រប់វិស័យ ហើយកិច្ចសហ ប្រតិបត្តិការក្នុងវិស័យព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយក៏មានការរីកចម្រើនគួរឱ្យ កត់សម្គាល់ផងដែរ។
ប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការ គាំទ្រគ្រប់បែបយ៉ាង និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងកាលៈទេសៈ ដែល កម្ពុជា កំពុងត្រូវការជាចាំបាច់៕
ដោយ:ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង