ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ JC លើកទី១១ តាមប្រព័ន្ធវីដេអូអនឡាញ


នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខា ធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលរៀបចំឡើងដោយក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំគណ:កម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបតិបតិ្តការទ្វេភាគីរវាង កម្ពុជា ថៃ JC លើកទី១១ តាមប្រព័ន្ធវីដេអូអនឡាញ ។

​លោកជំទាវ សឿ រដ្ឋចាវី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ និងប្រធានអង្គប្រជុំ បានជម្រាបជូនអំពីគោលបំណង នៃ កិច្ចប្រជុំគឺដើម្បីពិនិត្យកែសម្រួល និងបន្ថែមចំណុចលើសេចក្តី ព្រាងកំណត់ហេតុនៃកិច្ចប្រជុំ JC លើកទី១១ ដែលនឹងលើកយកទៅពិភាក្សាជាមួយភាគីថៃ ។អង្គប្រជុំ បានបន្តពិនិត្យពិភាក្សានិងបានផ្តល់យោបល់កែសម្រួលលើ ចំណុចខ្លឹមសារទាក់ទងនឹងវិស័យរបស់ក្រសួងស្ថាប័ននីមួយៗ ។

​នៅក្នុងឱកាសនៃកិច្ចប្រជុំអន្តរក្រសួងនេះដែរ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានចូលរួមជាមតិយោបល់ តាមរយៈខ្លឹមសារ នៃសេចក្តីព្រាង កំណត់ ហេតុនៃកិច្ចប្រជុំ JC លើកទី១១ ដែលរៀបចំឡើងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រង់ចំណុចទី១៤ ទាក់ទងនឹងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលខ្លឹមសារ ថា “កិច្ចប្រជុំនេះក៏បានឯកភាពពង្រឹង កិច្ច សហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងវិស័យព័ត៌មាន និងការផ្សាយ ដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិ ការលើវិស័យព័ត៌មាន និងការផ្សាយរវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋា ភិបាលថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៦ ។” ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍បញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន សូមឯកភាព លើ ខ្លឹមសារសេចក្តីព្រាងនៃកិច្ចប្រជុំ JC លើកទី១១ លើចំណុចទី១៤ ទាក់ទង នឹងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយពុំមានការកែ សម្រួល បន្ថែម នោះទេ ។
រាល់មតិយោបល់ កែសម្រួលលើសេចក្តីព្រាងកំណត់ហេតុ JC លើក ទី១១ ក្រុមការងារនឹងធ្វេីរបាយការណ៍នៃកិច្ចប្រជុំ គោរពជូន ឯកឧត្តម ឧបនា យក រដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងការបរទេស ដើម្បីពិនិត្យ និងសម្រេច សម្រាប់ ត្រៀម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីកម្ពុជា-ថៃ និងកិច្ចប្រជុំពេញអង្គ JC លើកទី១១ នៅ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២១ នាពេលខាងមុខនេះ ៕
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង