ព័ត៌មានជាតិ

កិច្ចប្រជុំរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD)


នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៖ ៤:០០ រសៀល ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមរយៈ ប្រព័ន្ធ Zoomជាមួយតំណាង តំណាង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅទីក្រុងប៉ារីស នៃសាធារណៈរដ្ឋបារាំង, ប្រចាំនៅព្រះរាជាណាចក្រថៃ និងនៅកម្ពុជា មាន៖ ១/លោកស្រី Ophelie BOURHIS , ២/លោកស្រី Capucine Driancourt , និង ៣/លោកស្រី Annie Tran។ ក្នុងជំនួបនៃកិច្ចពិភាក្សានៅរសៀលនេះគឺផ្តោតសំខាន់លើ "ការស្វែងយល់ពីផែនការយុទ្ធសាស្ត្ររបស់ ARDB លើការផ្ដល់ហិរញ្ញប្បទានបៃតង និងប្រកបដោយនិរន្តភាពទៅលើវិស័យកសិកម្ម" ព្រមជាមួយនឹងការពិនិត្យលទ្ធភាពលើភាពជាដៃគូរវាង AFD និង ARDB ដើម្បីពង្រឹងនូវវិស័យហិរញ្ញប្បទានបៃតងសម្រាប់ជនបទនៅកម្ពុជាប្រកបដោយចិរភាព ក្នុងក្រខ័ណ្ឌគម្រោង AGREENFI។
ជាលទ្ធផលនៃ កិច្ចប្រជុំនេះ គែទទួលបានលទ្ធផលជាវិជ្ជមាន ដោយតំណាង AFD បានពិនិត្យឃើញពីសក្ដានុពលរបស់ ARDB ក្នុងភាពជាដៃគូសម្រាប់ការចូលរួមអភិវឌ្ឍវិស័យហិរញ្ញប្បទានបៃតងនៅកម្ពុជា។ ជាមួយគ្នានេះ តំណាង AFD នឹងធ្វើការពិភាក្សាបន្ត និងសម្របសម្រួលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅកម្ពុជា ដើម្បីធ្វើឯកសារទស្សនទានជាធាតុចូលលើការអនុវត្តគម្រោងនេះ ដើម្បីផ្តល់ជូន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង