ព័ត៌មានជាតិ

ឯកឧត្តម ឡុង សេង ប្រជុំក្រុមការងារសកម្មភាព មនុស្សធម៌ ជួយសិស្សក្រីក្ររៀន ភាសាចិន របស់ក្រសួងព័ត៌មាន


បន្ទាប់ពីទទួលបានសេចក្តីសម្រេចពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រួចមក ក្រុមការងារសកម្មភាពមនុស្សធម៌ ជួយសិស្សក្រីក្ររៀន ភាសាចិន របស់ក្រសួងព័ត៌មាន បានជួបប្រជុំគ្នាជាលេីកដំបូងនៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ក្រោមវត្តមានប្រធានអង្គប្រជុំ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការ និងជា ប្រធានក្រុមការងារសកម្មភាពមនុស្សធម៌ជួយ សិស្ស ក្រីក្រ រៀនភាសាចិន របស់ក្រសួងព័ត៌មាន។

ភារកិច្ចការងាររបស់ ក្រុមការងារសកម្មភាពមនុស្សធម៌ ជួយសិស្សក្រីក្រ រៀនភាសាចិន របស់ក្រសួងព័ត៌មាន គឺគៀរគរជំនួយ ពីសប្បុរជន អង្គការ នានា និងសមាគមចិន ទាំងក្នុង និងក្រៅប្រទេស ដេីម្បីគាំទ្រសកម្មភាពមនុស្សធម៌ តាមការចាំបាច់ របស់ក្រសួងព័ត៌មាន ។

ទន្ទឹមនេះគឺការចូលរួមសម្របសម្រួលរាល់សកម្មភាពមនុស្សធម៌ របស់ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន សុំកិច្ចសហការពីអគ្គនាយកដ្ឋានទាំង ៥ ចំណុះ អោយ ក្រសួងព័ត៌មាន រាល់ពេល ចុះធ្វេីសកម្មភាពមនុស្សធម៌ជួយសិស្សក្រីក្រ ដែល រៀនភាសាចិន នៅតាមូល ដ្ឋាន ខេត្ត ក្រុង នានា។

សម្រាប់ក្រុមការងារសកម្មភាពមនុស្សធម៌ ជួយកុមារសិស្សក្រីក្ររៀនភា សាចិន បានរៀបចំបង្កេីតឡេីងដោយគំនិតផ្តួចផ្តេីមពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ហេីយក្រុមការងារនេះ មាន ឯកឧត្តម ឡុង សេង ជាប្រធាន លោក ជំទាវ ឡ សុខផេង ទីប្រឹក្សាក្រសួង ព័ត៌មាន ជាអនុប្រធាន ឯកឧត្តម អ៊ុក កំពូល ទីប្រឹក្សា និងជាអគ្គ នាយករង ព័ត៌មាន និងសោតទស្សន៏ ជាអនុប្រធានអចិ ន្ត្រៃយ៏ ឯកឧត្តម តូច ណារត្ន អគ្គនាយករង វិទ្យុជាតិកម្ពុជា សមាជិក ឯកឧត្តម ខឹម បូរ៉ាណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ជាសមាជិក រួមទាំង សមាជិក សមា ជិកា មួយចំនួនទៀតមក ពីនាយកដ្ឋាន ផែនការ ហិរ ញ្ញវត្ថុ មន្រ្តីដែលទទួលការ ងារភាសាចិន។

កិច្ចបានពិភាក្សាគ្នាលេីចំណុចសំខាន់ៗមួយចំនួន ក្នុងនោះរកប្រភព ជំនួយពីសប្បុរសជន អង្គការ ស្ថាប័ន ដេីម្បីគាំទ្រដល់សកម្មភាពមនុស្សធម៏ ជួយសិស្សក្រីក្រ នៅតាមទីជនបទបានសិក្សារៀនសូត្រភាសាចិន ព្រោះថាការ រៀនភាសាចិន ជាការបង្កេីតឱកាសការងារនាពេលអនាគត ដល់សិស្សានុ សិស្សទាំងនោះ ហេីយក៏ជាឱកាសអាចជម្រុញ និងពង្រឹងការផ្លាស់ប្តូរវប្បធម៏ រវាងកម្ពុជា ចិន ថែមទៀតផងដែរ។

​លោកជំទាវ ឡ សុខផេង បានជម្រាបជូនពីបទពិសោធន៏ការងារ ដែល បាន ធ្វេី រយ:ពេល ២០ ឆ្នាំ នៅ កម្ពុជា មកនេះ ដែលកាលពីពេលដំបូង មាន ការ ជួយឧបត្តម្ភគាំទ្រពី សារព័ត៌មាន ស៊ីនជីវ ភាសាចិន ក្នុងការជួយដល់ សិស្ស ក្រីក្រកម្ពុជា នៅតាមទីជនបទ បានរៀនភាសាចិន តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្អាកសកម្មភាពការងារនេះ ទៅវិញ តែ សម្រាប់ លោកជំទាវ នៅតែជួយ បានខ្លះៗ សម្រាប់សិស្សក្រីក្រ បានបន្តរៀន ភាសា ចិន តាមប្រពន្ធ័ អេឡិក ត្រូនិក ដោយសារសាលារៀន បាន បិទ ព្រោះ បញ្ហាជំងឺកូវីដ-១៩ ។ នៅក្នុង ប្រទេសកម្ពុជា មានសាលាបង្រៀន ភាសាចិន ប្រមាណ ៣០កន្លែង ហេីយ សម្រាប់ខេត្ត កំពត មានរហូតដល់ទៅ ៥ កន្លែង។ ចំពោះការជួយឧបត្តម្ភ សម្រាប់កាសិក្សាភាសាចិន ក្នុងសិស្សម្នាក់ ចំណាយអស់ ប្រមាណ ពី ១០០ទៅ ១៥០ដុល្លា ។

បន្ទាប់ពីបានសិក្សារៀនសូត្រ ចេះដឹងនូវភាសាចិន នេះរួចមក សិស្សានុសិស្ស អាចរកការងារធ្វេីបាន ហេីយប្រែក្លាយ ជីវភាព គ្រួសារ ទាំងមូលតែម្តង និងមានអនាគតល្អថែមទៀតផង នេះជាប្រសាសន៏ របស់ ឯកឧត្តម រដ្ឋមន្រី្ត ខៀវ កាញារីទ្ធ លេីកឡេីងកាលពីពេលថ្មីៗមកនេះ ។

នៅក្នុងឱកាសនោះ លោកជំទាវ ឡ សុខផេង បានផ្តល់ជូននូវម៉ាស៊ីន សម្រាប់សិស្សរៀនភាសាចិន ចំនួន ២ គ្រឿង ដល់ក្រសួងព័ត៌មាន ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង