ព្រឹតិ្តការណ៌ប្រកួតកីឡាវាយកូនបាល់កម្រិតពិភពលោកDA VIS CUP គ្រុបទី៤ អាសុីអូសេអានី ដែលប្រទេសបារ៉ែន ធ្វើម្ចាស់ផ្ទះ ដំណើរការប្រកួតផ្លូវការហើយ ខណះការចាប់ពូលក្រុមកីឡាវាយកូនបាល់កម្ពុជា ស្ថិតនៅក្នុងពូលC ជាមួយក្រុមវាយកូនបាល់អឺរ៉ង់ កៀហ្សុីស្ថាន និងក្រុមប្រទេសអាឡឺម៉ង់។
ឆ្លើយឆ្លងតាមសារអេឡិចត្រូនិច ប្រាប់អ្នកយកព័ត៌មានពីប្រទេសបារ៉ែន លោក ទេព រិទ្ធី វិទ្ធ អគ្គលេខាធិការ សហ័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាអ្នកដឹកនាំក្រុម បានអោយដឹងថា ការចាប់ឆ្នោតព្រឹត្តិការណ៌DAVIS CUP បានដោយមានតែ ១២ប្រទេសចូលរួមប្រកួតប៉ុណ្ណោះ ខណះប្រទេសតាជីហ្គីស្ថានមិនបានចូលរួម។
លោក ទេព រិទ្ធី វិទ្ធ បញ្ជាក់ទៀតថា ប្រទេសចូលរួមទាំង ១២ប្រទេសត្រូវបានគណះកម្មការបែងចែកជា ៣ពូលមានពូលA ដល់ពូលC ដោយក្នុងមួយពូលមាន ៤ក្រុម។
លោក ពន្យល់ថា ថ្ងៃទី១៨ នេះក្រុមវាយបាល់កម្ពុជា និងប៉ះជាមួយក្រុមប្រទេសកៀហ្សុីស្ថាន អឺរ៉ង់ និងក្រុមប្រទេសអាឡឺម៉ង មានន័យថា ក្រុមឈរលេខ ១ក្នុងពូល និងប៉ះក្រុមឈរលេខ ៤ក្នុងពូល ក្រុមឈរលេខ២ ក្នុងពូល និងប៉ះក្រុមឈរលេខ ៣ក្នុងពូល ប្រកួតវិលជុំរួច ហើយក្រុមជាប់ចំណាត់ថ្នាក់លេខ១ក្នុងពូលនឹងឡើងទៅជួបក្រុមលេខពូលមួយទៀត រីឯក្រុមលេខ២ក្នុងក្នុងពូល នឹងបះលេខ២ពូលមួយទៀតដែរ។
អគ្គលេខាធិការ ខាងលើ អះអាងថា កម្ពុជាមានឱកាសសង្ឃឹមច្រើន ថាអាចឆ្លងផុតគ្រុបទី៤ ឡើងទៅកាន់គ្រុបទី៣ នាឆ្នាំ២០២២ ដ្បិតកម្ពុជាឈរក្នុងពូលC ដែលមានក្រុមកៀហ្សុីស្ថាន និងក្រុមប្រទេសអាឡឺម៉ង់សុទ្ធសឹងជាក្រុមខ្សោយជាងកម្ពុជា។
សូមបញ្ជាក់ថា នេះជាលើកទី៩ ហើយ ដែលក្រុមកីឡាវាយកូនបាល់កម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៌ដាវីសខាប់ DA VIS CUP កម្រិតពិភាពលោកនេះ ដោយគិតចាប់តាំងពីឆ្នាំ២០១២មក៕