ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក(ABU)


នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជួបធ្វេីសវនាការ ជាមួយ សហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROAD CASTING UNION ហៅកាត់ថា A B U ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងកិច្ចការផ្សេងៗទៀត តាម រយៈប្រព័ន្ធ វីដេអូអនឡាញ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ។

ក្នុងជំនួបសវនាការនេះ តំណាង ABU បានធ្វេីការ ណែនាំអំពីសវតា នៃ ស្ថាប័ន ABU ព្រមទាំងកិច្ចការមួយចំនួន ទាក់ទងការពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាមួយ ក្រសួងព័ត៌មាន កម្ពុជា ឱ្យ កាន់តែល្អប្រសើរបន្ថែមទៀត ។

ABU បង្កើតឡើងតាំងពីឆ្នាំ១៩៤៦ មកម្ល៉េះ ក្នុងនាមជា សមាគមវិជ្ជាជីវៈ មិនរកប្រាក់ចំណេញ និងមិនមែនរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោ បាយ និងមានអាណត្តិ ដើម្បីជួយដល់ការអភិវឌ្ឍន៍ ការផ្សព្វផ្សាយនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ABU ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីមួយចំនួន អំពីការផ្លាស់ប្តូរ ព័ត៌មាន ការចែករំលែកបទពិសោធន៍ក្នុងការផលិតកម្មវិធីផ្សេងៗទាក់ទងនិងវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សាព្វផ្សាយ ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ អនុវត្តក្នុងកម្មវិធីផ្សេងៗរបស់ ABU ។

តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងព័ត៌មាន បានអោយដឹងពីគម្រោងរបស់ ABU Academic ក្នុង ការគាំទ្រដល់ប្រទេសជាសមាជិក ដើម្បីទទួលបាននូវការបណ្តុះបណ្តាលផ្សេងៗ និងគម្រោងនៃការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៏ក្នុងការផលិតកម្ម វិធី ផ្សេងៗទាក់ទងកម្មវិធី ទូរទស្សន៏ វិទ្យុ ក៏ដូចប្រពន្ធ័ផ្សព្វផ្សាយបែប ឌីជីថល និង ផ្នែកកីឡា ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ គម្រោងរបស់ ABU ហើយបន្តកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វ ផ្សាយនៅកម្ពុជា ។ ចំពោះការផ្តួចផ្តើមគំនិតបង្កើតក្រុមការងារមួយរូមគ្នា គឺជាចំណុច ល្អ ហើយ ភាគី កម្ពុជា នឹងរៀបចំក្រុមការងារហើយបញ្ជូនទៅខាង ABU ព្រមទាំង បន្ត ពិភាក្សាលើផែនការយុទ្ធសាស្ត្រសំខាន់ៗ ។
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង