ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំស្តីពីកិច្ច សហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក


កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ី ហ្វិក ASIA-PACIFIC BROADCASTING UNION (ABU) បានធ្វេីឡេីងនៅ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងវត្តមាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង ៥ ក្រោមឱវាទក្រសួង ព័ត៌មាន ។

ABU បង្កើតឡើងតាំងពី ឆ្នាំ១៩៤៦ ក្នុងនាមជា សមាគមវិជ្ជាជីវៈ មិនរក ប្រាក់ចំណេញ និងមិនមែនរដ្ឋាភិបាល ដោយមិនប្រកាន់ និន្នាការនយោបាយ និង មានអាណត្តិ ដើម្បីជួយដល់ការអភិវឌ្ឍន៍ ការផ្សព្វផ្សាយនៅក្នុងតំបន់។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សាក្រសួង ព័ត៌មាន និងជាអគ្គនាយករង ទូរទស្សន៏ជាតិកម្ពុជា បានជម្រាបជូនអំពីកិច្ចសហ ប្រតិបត្តិការ រវាង ទទក ជាមួយ ABU ដែលបានអនុវត្តកន្លងមក និងទិសដៅបន្ត អនុវត្តន៏ជាមួយគ្នា ។

ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានធ្វេី របាយការណ៏ជម្រាបជូន អំពីកិច្ចសហប្រតិបត្តិការទូទៅរវាង ក្រសួងព័ត៌មាន និង ABU ហេីយជាមួយគ្នានេះ ផ្តោតជាសំខាន់ អំពីការចូលជាសមាជិកភាព និង រចនាសម្ព័ន្ធសំខាន់ៗរបស់ ABU ជាពិសេសទាក់ទងនឹង ASIAN VISION និង Legal Department។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស្នើសុំ ឱ្យការបង្កើតក្រុម ការងារដែល ABU បានស្នើសុំដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរ ថែម ទៀត ។

​ជាមួយគ្នានេះ ដែរ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៏ជាតិកម្ពុជា ក៏បានជម្រាបជូន ពីសកម្មភាព និងការងារសំខាន់ៗមួយចំនួន ដែលត្រៀមធ្វេី ជាមួយ ABU ដេីម្បីធ្វេីយ៉ាងណាអោយរាល់កិច្ចសហការបានកាន់តែស៊ីជម្រៅ និងប្រសិទ្ធិភាពការងារបន្ថែមទៀត។

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន ធ្វេីកិច្ចសហប្រតិបត្តិការជាមួយ ABU ដោយសារកន្លងមកគេអោយតំលៃលេី កិច្ចការងារដែលក្រសួង ក៏ដូចជា ទូរទស្សន៏ជាតិកម្ពុជា បានធ្វេីកន្លងមកនេះ ហេីយជាជំហ៊ានបន្ទាប់ ក៏ចង់អោយ ទទក ពិនិត្យលទ្ធភាព ក្នុងការផ្សាយ ដំណឹងនានា របស់ ABU ។ ដូច្នេះ គ្រប់ផ្នែកពាក់ពន្ធ័ នៃក្រសួងព័ត៌មាន ត្រូវ ពិនិត្យ និងពិភាក្សាឡើងវិញ លើកិច្ចសហប្រតិបត្តិការរគ្នា ជាមួយ ABU ដេីម្បី ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដែលនឹងផ្តល់ អត្ថ ប្រយោជន៍យ៉ាងច្រើន ក្នុងការជួយដល់ការអភិវឌ្ឍន៍ វិស័យសារព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំដែលពាក់ពន្ធ័ការងារផ្សព្វផ្សាយដំណឹង និង ព័ត៌មាននានានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ឡេីងវិញថា កាលពីមុន ព័ត៌មាន គឺជាអំណាច តែឥឡូវនេះសំខាន់គឺការបែងចែង ព័ត៌មានបានរហ័សទេីបរក្សាអំណាចបានរឹង។
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង