ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន៥២គ្រឿង អំណោយសប្បុរសជនតាមរយៈសម្តេចតេជោ ហ៊ុន សែន ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ និង២គ្រឿងទៀតបានប្រគល់ជូនឃ្លាំងឱសថកណ្តាល


នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន៥២គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ និង២គ្រឿងទៀតបានប្រគល់ជូនឃ្លាំងឱសថកណ្តាល (CMS) ។ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅឃ្លាំងឱសថកណ្តាល (CMS)។
ក្នុងពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងដោយមានការអញ្ជើញទទួលដោយផ្ទាល់ពីប្រធានមន្ទីរសុខាភិបាលទាំង២៥រាជធានី-ខេត្ត។ ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។
រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យទូទាំងរាជធានីខេត្តទាំង២៥ ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស។

ព័ត៌មានជាតិ

អត្ថបទទាក់ទង