ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បានអញ្ជើញជាអធិបតីក្នុង កម្មវិធីប្រគល់-ទទួល ទូទឹកកកពិសេស (Cold Chain) ពីអង្គការ (UNICEF)


នៅរសៀលថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួល ទូទឹកកកពិសេស (Cold Chain) ពីអង្គការ (UNICEF) ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅឃ្លាំងឱសថកណ្តាល (CMS) ក្នុងពិធីប្រគល់-ទទួលនេះបានធ្វើឡើងដោយមានការចូលរួមផ្ទាល់ពីអង្គការ (UNICEF) ផ្ទាល់ផងដែរ។
សម្រាប់ការផ្តល់ទូទឹកកកពិសេសនេះ គឺជាជំហានទី១ ជូនដល់ក្រសួងសុខាភិបាល ចំនួន ៩គ្រឿង និងមានសីតុណ្ហភាព (-80 ទៅ -20c)។ ចំពោះទូទឹកកកពិសេស នេះមានការរៀបចំឡើង ទៅតាមតម្រូវការរបស់វ៉ាក់សាំង និងមានលក្ខណៈពិសេសជាច្រើនទៀត។

ព័ត៌មានជាតិ

អត្ថបទទាក់ទង