ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីធីថល ២០២១-២០៣៥ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ពន្ន័មុនីរ័ត្ន


ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដឹកនាំប្រតិភូ ក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាល ឌីជីថល ២០២១.២០៣៥ តាមរយ:ប្រពន្ធ័ វីដេអូ អនឡាញ នៅព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានឧត្តមក្រុម ប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគណៈកម្មាធិការអន្តរ ក្រសួង ទទួលបន្ទុក រៀបចំសេចក្តីព្រាងក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច ឌីជីថល និងសេចក្តី ព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាល ឌីជីថល ។

នៅក្នុងឱកាសនោះ ឯកឧត្តម ជា ទេសរដ្ឋមន្រ្តី ជា រដ្ឋមន្រ្តី និងរដ្ឋមន្រ្តី អម នាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការ មកពីបណ្តាក្រសួង ស្ថាប័ន ពាក់ពន្ធ័នានា បានចូលរួមជាមតិយោយល់នៅក្នុងដំណើរការ ដើម្បីពិនិត្យសេចក្តីព្រាងគោល នយោបាយ​​រដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ហើយសេចក្តីព្រាងគោលន យោបាយ នេះ ដឹកនាំព្រាងខ្លឹមសារដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគម ន៍។

នៅក្នុងដំណើរការនៃកិច្ចប្រជុំ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃ សណីយ៍ និងទូរគមនាគមន៍ មានប្រសាន៏លើកឡើងថា នៅពេលដែល សេចក្តី ព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ធ្វើការកែសម្រួល និងអនុមត័អោយប្រើប្រាស់ជាផ្លូវការហើយនោះ នឹងជួយជម្រុញដល់ដំណើរ ការកែទម្រង់ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់កណ្តាលទាំងអស់ អោយចាប់យក នូវរបៀបរបបធ្វើការងារថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ដើម្បីអភិវឌ្ឍន៏ សេដ្ឋកិច្ច និងសង្គមជាតិ បន្ទាប់ពិវិប្បត្តិកូវីដ-១៩ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន មានប្រសាសន៏គួស បញ្ជាក់ថា សេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ នេះ ដឹកនាំសម្របសម្រួលដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែល ទទួលអាណត្តិកិច្ច តាំងពីឆ្នាំ២០១៩ ហើយរាជរដ្ឋាភិបាលបានចេញលិខិតបទ ដ្ឋាន ដើម្បីរៀបចំយន្តការ សម្រាប់ការអនុវត្តសេចក្តីគោលនយោបាយនេះ។

ក្របខណ្ឌគោលនយោបាយនេះ ត្រូវបានចាត់ទុកជា ឯកសាររស់ ដែល អាចនឹងត្រូវបានកែសម្រួលបន្ថែមជាយថាហេតុ ដើម្បីធានាបាននូវសង្គតិភាព និងភាពសមស្របទៅតាមភាពជឿនលឿននៃបច្ចេកវិទ្យា ការវិឌ្ឍជាក់ស្តែងនៃ ស្ថានការណ៍ បរិវត្តកម្ម ជីជីថល និងការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ចនិងសង្គម ជាក់ស្តែង នៅក្នុងប្រទេស តំបន់ និងសកល ក៏ដូចជាឆ្លើយតបទៅនឹងហានិភ័យ ផ្សេងៗទៀត។

បន្ទាប់ពីមានការពិភាក្សាគ្នា ការចូលរួមជាមតិយោប់ និងចូលជាធាតុផ្សុំ នានាអស់រយ:ជិត ៦ ម៉ោង ដើម្បីធ្វើអោយសេចក្តីព្រាងគោលនយោបាយ រដ្ឋាភិ បាល ឌីជីថល ២០២១.២០៣៥ កាន់តែមានសុក្រឹត្យភាពរួចមក ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសំដែងនូវការអគុណចំពោះ ឯកឧត្តម ជា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង ដែលបានចូល រួមនូវ ខ្លឹមសារស៊ីជម្រៅជាច្រើន ក្នុងការធ្វើអោយ លទ្ធផលកិច្ចប្រជុំ ទទួលបាន លទ្ធផលល្អ ។ ដូច្នេះ នៅពេលក្រោយទៀត មិនមានការប្រជុំគ្នាជាអន្តរក្រសួង ដូចនេះទៀតនោះទេ គ្រាន់តែក្រុមការងារប្រជុំគ្នាបូកសរុបរួម រួចហើយ ឯកឧត្តម ឧប នាយក រដ្ឋមន្រ្តី ដែលជាប្រធានកច្ចិការងារនេះ ធ្វើការពិនិត្យរួច នឹងបញ្ជូន ទៅ ប្រមុខរាជរដ្ឋាភិបាល ពិនិត្យកែសម្រួលបន្ថែម មុនដាក់ជូនទៅក្នុង កិច្ចប្រជុំ គណ:រដ្ឋមន្រ្តី ដើម្បីសម្រេចអនុម័តជាចុងក្រោយ សម្រាប់សេចក្តីព្រាងគោល នយោបាយរដ្ឋាភិបាល ឌីជីថល ២០២១.២០៣៥ ៕
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង