ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអមនាយក រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនាំពាក្យរាជរដ្ឋាភិបាល


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាជាមួយ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអមនាយក រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនាំពាក្យរាជរដ្ឋាភិបាល ដោយនៅក្នុង ឱកាសនោះ ឯកឧត្តម ផៃ ស៊ីផាន ដើម្បីជម្រាបជូនពីការងារ មួយចំនួនពាក់ព័ន្ធ នឹងសារព័ត៌ មាន និង គម្រោងរៀបចំសិក្ខាសាលាមួយ នៅក្នុងខេត្តត្បូងឃ្មុំ នាដំណាច់ ខែ វិច្ឆិកានេះ ។

​តាមរយ:នេះដែរ ឯកឧត្តម ផៃ ស៊ីផាន បានគោរពស្នើសុំ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ក្នុងពិធី បិទសិក្ខាសាលា ស្តីពី ការិយាល័យ ព័ត៌មាន ឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន ដែលនឹងត្រូវធ្វើឡើង រយ:ពេល ២ ថ្ងៃ ២៩ និង ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នាខេត្តត្បូងឃ្មុំ ។

​ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះ រៀបចំអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងរៀបចំជាសិក្ខាសាលា ស្តីពី ការិយា ល័យព័ត៌មាន ឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន សម្រាប់មន្រ្តី អ្នក នាំពាក្យ តាមបណ្តា ខេត្ត និងមន្រ្តី ព័ត៌មាន កាន់តែមានការយល់ដឹងច្បាស់ បន្ថែមទៀត ទាក់ទងការងារ អ្នកនាំពាក្យ រួមទាំងការទំនាក់ទំនង ក្នុងកិច្ចការងារ សារព័ត៌មាន បានស៊ីជម្រៅ ដើម្បីបំពេញកិច្ចការងារ មានប្រសិទ្ធិភាពខ្ពស់៕
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង