ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សា អនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១


នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាអនុគណ:កម្ម ការទី៤សារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងការ ត្រម រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១ និងពិនិត្យ មើលការងារ បច្ចេកទេស ក្នុងការរៀបចំមណ្ឌលព័ត៌មានអនឡាញ ដើម្បីធានាការទទួល រូប ភាព និងប្រព័ន្ធសំឡេងក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងព្រឹត្តិការណ៍ ក្រៅកិច្ចប្រជុំកំពូល ។

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធាន អនុគណៈកម្មការទី៤ អំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការ សម្រាប់ ត្រៀមរៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ អាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ ២០ ២១ ដោយក្រុមការងារពាក់ពន្ធ័ទាំងអស់របស់អនុគណៈកម្មទី៤ បានត្រៀមខ្លូន រួច រាល់សម្រាប់កិច្ចប្រជុំនាពេលខាងមុខនេះ។ កន្លងមកនេះ ក្រុមការងារក៏បាន ចូលរួមរៀបចំកិច្ចផ្សាយព្រឹត្តិការណ៍របស់ក្រសួងកិច្ចការនារី និងកិច្ចប្រជុំ សភា អាស៊ី-អឺរ៉ុប។

ដោយឡែកព្រឹត្តិការណ៍អមចំនួនពីរទៀតដែលនឹងរៀបចំនៅថ្ងៃទី២៣ រួម មានព្រឹត្តិការណ៍អមរបស់ ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ ។ ទន្ទឹមនឹង នេះដែរ នៅសប្តាហ៍កន្លងមកអនុគណៈកម្មការ បានជូនដំណឹងអំពីការចុះឈ្មោះ របស់អ្នកសារព័ត៌មានសម្រាប់ចូលរួមផ្សាយនាពេលកិច្ចប្រជុំកំពូលខាងមុខនេះ ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើសេចក្តីរាយការណ៍ផង ដែរអំពីដំណើការ នៃការចុះឈ្មោះអ្នកសារព័ត៌មាន ការរៀបចំទីកន្លែង សម្រាប់ក្រុមការងារបច្ចេក ទេស ការធ្វើតេស្តសាកល្បងប្រព័ន្ធវីដេអូអនឡាញ ជាមួយនឹង ក្រសួងការបរ ទេស របៀបវារៈនៃការរៀបចំកិច្ចប្រជុំកំពូល និងបច្ចេកទេសនៃការផ្សព្វផ្សាយ ព្រមទាំងកិច្ចការមួយចំនួន ផ្សេងទៀត ។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ព័ត៌មាន និងសោតទស្សន៍ បានជម្រាបជូនថា ក្រុមការងារបច្ចេកទេស របស់អគ្គនាយក ដ្ឋានព័ត៌មាន និងសោតទស្សន៍ បានរៀបចំជាថ្នាលមជ្ឈមណ្ឌលព័ត៌មាន តាម អនឡាញ ដែលគម្រោងនេះដំបូងឡើងគឺត្រៀមសម្រាប់កិច្ចប្រជុំអាស៊ាន ឆ្នាំ ២០២២ តែដោយសារតែកិច្ចប្រជុំ ASEAM លើកទី13 ត្រូវបានរៀបចំតាម អន ឡាញ ដូចនេះក្រុមការងារក៏បានរៀបចំសម្រាប់កិច្ចប្រជុំនេះតែម្តង ។ ឯកឧត្តម អគ្គនាយកបានបញ្ជាក់បន្ថែមអំពីការចុះឈ្មោះអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ គឺបានរៀបចំប្រព័ន្ធចុះឈ្មោះរួចរាល់ព្រមទាំងដាក់ឱ្យដំណើការ ហើយ បែបបទនៃការចុះឈ្មោះនោះ ក៏ដូចជាថ្នាលមជ្ឈមណ្ឌលព័ត៌មាន ក្រុមការងារ បានធ្វើបទបង្ហាញជូនអង្គទូតរួចរាល់ហើយ។ បន្តែមអ្វីជាក្តីបារម្ភមួយទៀតគឺ ទាក់ទងនឹងអគ្គីសនី និងបញ្ហាប្រពន្ធ័ អ៊ិនធើណេត ដែលអាចបង្កជាបញ្ហាធំដល់ ដំណើរការសម្រាប់ការផ្សាយនៃកិច្ចប្រជុំ ។

លោក ឈន វិបុល ប្រធាននាយកដ្ឋានបច្ចេកវិទ្យា ព័ត៌មាន នៃក្រសួង ព័ត៌មានបានធ្វើបទបង្ហាញអំពីប្រព័ន្ធចុះឈ្មោះរបស់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដោយបានលើកឡើងអំពីការរៀបចំក្រុមការងារ រចនាសម្ព័ន្ធ បច្ចេក ទេស បញ្ហាប្រឈម និងធនធាន ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មានប្រសាសន៏បញ្ជាក់ ថាទទក បានរៀបចំរួចរាល់ទាំងធនធានមនុស្ស និងសម្ភារៈ ហើយក៏បាន ជម្រុញ កិច្ចការនេះ ព្រមទាំងសហការជាមួយក្រុមការងារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្សព្វផ្សាយនាកិច្ចប្រជុំខាងមុខនេះ ។ ឯកឧត្តម អគ្គ នាយក ទទក ស្នើសុំការសម្របសម្រួលពី ឯកឧត្តម ប្រធានអនុគណៈកម្មការទី៤ អំពីកម្មវិធីនៃកិច្ចប្រជុំ ប្រសិនបើមានការផ្លាស់ប្តូរសូមជូនដំណឹងមក ទទក ឱ្យ បានឆាប់ដើម្បីយើងអាចត្រៀមរៀបចំក្រុមការងារបានទាន់ពេលវេលា ។

លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បាន បញ្ជាក់ដែរថា វិទ្យុជាតិ បានត្រៀមខ្លួនរួចរាល់សម្រាប់ចូលរួមយកព័ត៌មាន និង ផ្សព្វផ្សាយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងរៀបចំនា ពេលខាងមុខនេះ ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានផ្តល់អនុសាសន៍ ណែនាំបន្ថែម ដល់ ក្រុមការងារនៃអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ បន្តអនុវត្តតាម តួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីសម្រេចបានលទ្ធផល នៃការៀបចំកិច្ចប្រជុំដ៏មានសារះសំខាន់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រពន្ធ័វីដេអូ ។
ដោយ: ទទក

ព័ត៌មានជាតិ

អត្ថបទទាក់ទង