ព័ត៌មានកីឡា

បឹងកេត និងវិសាខានឹងបន្ដការប្រកួត កាត់សេចក្ដីនារសៀលនេះ


ក្រោយលើក ពេលដោយសារ មានភ្លៀងធ្លាក់ខ្លាំង កាលពីម្សិលមិញ ក្រុមបឹងកេត នឹងបន្ដបើកទ្វារកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ ទទួលក្រុមវិសាខា បន្ដការប្រកួត នារសៀលនេះ ដើម្បីកាត់សេចក្ដី ក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមព្រះខ័នរាជស្វាយរៀង។

ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុមទាំងពីរ បានដំណើរការប្រកួត ៥៣នាទីប៉ុណ្ណោះ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាម្សិលមិញ តែដោយសារ មានភ្លៀងធ្លាក់ខ្លាំង មិនអាចបន្ដ ការប្រកួតបាន ក្រោយធ្វើការពន្យារពេល ៣០នាទី ២ដង គណៈកម្មការ ក៏សម្រេចលើកពេលការប្រកួត មកលេងនៅរសៀលថ្ងៃអង្គារនេះវិញ។ សម្រាប់រយៈពេល ៥៣នាទី នៃការប្រកួតកាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះបឹងកេត កំពុងនាំមុខក្រុមការពារ តំណែងជើងឯកវិសាខា ១-០ ដែលធ្វើសម្រេចដោយ ខ្សែការពារ សឿត ណាវ៉ា នៅនាទី១៧។ ដូច្នេះថ្ងៃនេះ ក្រុមទាំងពីរ នឹងត្រូវបន្ដ ការប្រកួតពីនាទី៥៣ ខណៈបើស្មើគ្នា នឹងបន្ថែម ១៥នាទី ២ដងមុនឈាន ដល់ការទាត់បាល់ប៉េណាល់ទី កាត់សេចក្ដី។ គួរដឹងថា ក្រុមទទួលបានជ័យជម្នះ រវាងក្រុមទាំងពីរ នឹងត្រូវឡើងទៅជួប ក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ដើម្បីដណ្ដើមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី