គោលបំណងក្នុងការប្រារព្ធការប្រកួតមិត្តភាពនេះឡើង គឺអភិវឌ្ឍការងារអប់រំកាយនិងកីឡា ឱ្យទៅជាចំណុចស្នូលនៃកំណែទម្រង់ និង លើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយនិង កីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និងសិទ្ធិផលខ្ពស់ក្នុងការប្រកួតជា លក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះទៀត ការប្រកួតមិត្តភាពនេះ ក៏ចង់ផ្ញើសារដល់យុវជនដែលជាទំពាំងស្នងឬស្សីខិតខំសិក្សារៀនសូត្រ ជៀសផុតឲ្យឆ្ងាយពីគ្រឿងញៀន ទំនេរពីការសិក្សាឆ្លៀតពេលលេងកីឡាដើម្បីសុខភាព និងសូមបន្តអនុវត្តនូវវិធានការសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារ ដើម្បីការពារទប់ស្កាត់នូវជំងឺកូវីដ១៩៕