ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ មានកិត្តិយសសូមជម្រាបជូនបងប្អូននិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅទីក្រុងហូជីមិញ


ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ មានកិត្តិយសសូមជម្រាបជូនបងប្អូននិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅទីក្រុងហូជីមិញ និងបណ្ដាខេត្តភាគខាងត្បូងប្រទេស វៀតណាមជ្រាបថា សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីក្រុងហូជីមិញ តាមរយៈគណៈគ្រប់គ្រងអន្តេវាសិកដ្ឋានឡាវនឹង ផ្តល់អាហារូបករណ៍ចំនួន ១0កន្លែង ក្នុងឆ្នាំ២០២១ នេះ សម្រាប់និស្សិតកម្ពុជាដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានានៅក្នុងប្រទេសវៀតណាម ដែលមានបំណង សិក្សាបន្ថែមសញ្ញាប័ត្រទី២។ ក្នុងនោះ៖

- ០៥កន្លែង សិក្សាលើមុខវិជ្ជាស្តីពីប្រទេសវៀតណាម (Vietnamese Studies) ដោយទទួលបានប្រាក់អាហារូបករណ៍សម្រាប់បង់ថ្លៃ សាលាមួយចប់ ក្នុងម្នាក់ចំនួន ២៧៤.៧០០.០០០ដុង និង

- ០៥កន្លែង សិក្សាលើមុខវិជ្ជាភាសាអង់គ្លេស (English Linguistics) ដោយទទួលបានប្រាក់អាហារូបករណ៍សម្រាប់បង់ថ្លៃសាលាមួយចប់ ក្នុងម្នាក់ចំនួន ២៨៣.៤៥០.០០០ដុង។

សូមអរគុណ

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង