ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៦ និង សន្និសីទលើកទី១៩ នៃវិទ្យាស្ថានដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD ឆ្នាំ២០២១ ស្តីពី “ការដឹកនាំប្រព័ន្ធផ្សាយក្នុងបរិបទថ្មី”


នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាន ដឹកនាំគណ:ប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៦ និងសន្និសីទលើកទី១៩ នៃវិទ្យាស្ថាន ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ អាស៊ី- ប៉ាស៊ីហ្វិក AIBD ឆ្នាំ ២០២១ ស្តីពី “ការដឹកនាំប្រព័ន្ធផ្សាយក្នុងបរិបទថ្មី” តាមរយៈ ប្រពន្ធ័វីដេអូអនឡាញ នៅសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន។

លោកស្រី Philomena Gnanapragasam អគ្គនាយិកា AIBD និងជា ប្រធានអង្គប្រជុំ បានជម្រាបជូនពីគោលបំណង នៃកិច្ចប្រជុំនាឱកាសនេះ គឺ ដើម្បីពិនិត្យលើរបាយការណ៍សកម្មភាពដែល AIBD សម្រេចបានកន្លងមក។

អង្គប្រជុំបានស្តាប់មតិជាបន្តបន្ទាប់ដែលបានលើកឡើងដោយថ្នាក់ដឹកនាំនៃបណ្តាលប្រទេសជា សមាជិក AIBD ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងសុន្ទរកថា នៅក្នុងឱកាស កិច្ចប្រជុំដោយបញ្ជាក់ថា ការជួបគ្នានៅពេលនេះ ជាសមូហភាពដែលទាក់ទង នឹងព័ត៌មាន និងតំណាងឱ្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសរៀងៗខ្លួន ។ ប្រាកដណាស់ថា ទាំងអស់គ្នា បានមើលដោយក្តីរន្ធត់ នៅពេលដែលជំងឺ Covid-19 រាតត្បាត បាននាំមកនូវរលកយក្ស ស៊ូណាមិ នៃព័ត៌មាន និង ភាពច្របូកច្របល់។ ឥទ្ធិពលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត លើនយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ គឺមិន អាចប្រកែក បាន។ ជាមួយនេះ បានបង្អាក់ដល់ការរួបរួម និងសន្តិភាពរបស់ប្រទេស ធ្វើឱ្យមានការមិនទុកចិត្តគ្នា ការបែកបាក់គ្នា និងអំពើហិង្សារវាងប្រជាជន និង ធ្វើឱ្យ ប៉ះពាល់ ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ AIBD សម្រាប់ការផ្តល់កន្លែងទំនេរ ដល់អ្នកធ្វើគោលនយោបាយ និងអ្នកអនុវត្តប្រព័ន្ធ ផ្សព្វផ្សាយ ដើម្បីពិភាក្សាអំពីបញ្ហាកើនឡើងផ្សេងៗ ជាពិសេសក្នុងអំឡុងពេល ចាប់ផ្តើមនៃជំងឺរាតត្បាត។

ជោគជ័យមួយដែល AIBD និងសមាជិករួមគ្នា បង្កើតបានធម្មនុញ្ញប្រព័ន្ធ ផ្សព្វផ្សាយ ដែលជាឯកសារដែលមានគោលបំណង ដោះស្រាយបញ្ហាសំខាន់ៗ ចំនួន ប្រាំមួយ ដែលកំពុងប្រឈមមុខនឹងប្រព័ន្ធផ្សព្វផ្សាយ ។ ធម្មនុញ្ញប្រព័ន្ធ ផ្សព្វផ្សាយ បានបញ្ជាក់អំពីទិដ្ឋភាពដ៏សំខាន់បំផុតសម្រាប់ទាំងអស់គ្នានៅទីនេះ ។ ដូចសុភាសិតមួយចែងថា៖ «ការរួមគ្នាគឺជាការចាប់ផ្តើម រក្សាជាមួយគ្នាគឺ ជា ការរីកចម្រើន, ការធ្វើការជាមួយគ្នា គឺជាជោគជ័យ»។ ជាការពិតណាស់ គឺជា ពេលវេលាសម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងក្នុងចំណោមអង្គការ សមា ជិកនៃ AIBD ដើម្បីរួមគ្នា និងលើកកម្ពស់ព័ត៌មានពិតប្រាកដ និងការសរសេរ កម្មវិធីដ៏ល្អ។ វាដល់ពេលហើយដើម្បីពិចារណា និងដឹកនាំអង្គការនេះ ដែល ទាំងអស់គ្នាជាអ្នកទទួលផល ឆ្ពោះទៅកាន់កម្ពស់កាន់តែច្រើន បង្កើតអនាគតដ៏ មានតម្លៃសម្រាប់ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ត្រូវបាន AIBD ផ្តល់ពានរង្វាន់ “Lifetime Achievement Award ” “រង្វាន់សមិទ្ធិ ផលប្រចាំជីវិត ” ជាការបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងច្រើន ក្នុងវិស័យសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែក សំខាន់ជាមួយ AIBD ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណដល់ AIBD ចំពោះពាន រង្វាន់មួយនេះ ហើយបានបញ្ជាក់ថា ពាន់រង្វាន់នេះ គឺមិនមែនតែសម្រាប់ ឯកឧត្តម រដ្ឋមន្ត្រី តែម្នាក់ប៉ុណ្ណោះទេ គឺសម្រាប់ក្រុមការងារ ទាំងអស់នៃ ក្រសួង ព័ត៌មានកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារនិងសម្រេចបាន នូវជោគជ័យជាច្រើន ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង