ព័ត៌មានជាតិ

ក្រោមការសម្របសម្រួល និងដោះស្រាយរបស់ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំពិនិត្យ ពង្រឹងការដឹកជញ្ជូនខ្សាច់ និងដេប៉ូស្តុកខ្សាច់ ដែលមានទីតាំងក្នុងភូមិសាស្ត្រក្រុងតាខ្មៅ


 កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើឱ្យម្ចាស់អាជីវកម្មខ្សាច់ ក្នុងក្រុងតាខ្មៅ យល់ស្រប តាមអាជ្ញាធរខេត្ត ដោយសេចក្តីរីករាយ ក្នុងការចូលរួមជួសជុលផ្លូវ សម្អាតផ្លូវ និងស្ដាលូក្នុងភូមិសាស្រ្តក្រុងតាខ្មៅ សំដៅលើកកម្ពស់បរិស្ថាន និងទីក្រុងស្អាត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា ផ្លូវដែលកំពុងតែរងការខូចខាត ខណៈដែលការដឹកជញ្ជូនខ្សាច់ នៅលើផ្លូវនេះបានធ្វើចរាចរណ៍ យ៉ាងមមាញឹកជារៀងរាល់ថ្ងៃនេះ គឺមាន ផ្លូវជាតិ លេខ២១ ២១A និង២១B ក៏ប៉ុន្តែដោយមានការសម្របសម្រួលពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត គឺរដ្ឋបាលខេត្ត តម្រូវឱ្យអាជីវកម្មដេប៉ូខ្សាច់ទាំងអស់ ជួយជួសជុល តែផ្លូវ លេខ២១A ក្រោមស្ពានព្រែកសំរោង ដោយចាក់បេតុង ប្រវែង ១០០ម ទទឹង១១ម កម្រាស់ ២តឹក និងជួសជុលផ្លូវលេខ២១B ជុំវិញរង្វង់មូលព្រែកសំរោង និងក្រោមស្ពានព្រែកសំរោងតែប៉ុណ្ណោះ ក្រៅពីនេះគឺជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តកណ្ដាល និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។

ថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង