ព័ត៌មានអន្តរជាតិ

កីឡាករកីឡាការិនីប្រដាល់សកលជាង១០០នាក់ចូលរួមប្រជែងជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១


កីឡាករ កីឡាការិនី ប្រដាល់សកល សរុបចំនួន ១០៤នាក់ ក្នុងនោះមាន កីឡាការិនី ៤នាក់ បានត្រៀមចូលរួម ប្រកួតកីឡាប្រដាល់សកល ជើងឯកថ្នាក់ជាតិ ដែលគ្រោងនឹង ធ្វើឡើងពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស រាជធានីភ្នំពេញ។

នៅក្រោយបញ្ចប់កិច្ចប្រជុំ បច្ចេកទេស-ចាប់ឆ្នោត នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូនេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកល គូសបញ្ជាក់ថា ឆ្នាំនេះមាន កីឡាករ កីឡាការិនី ចូលរួមសរុប១០៤នាក់ មកពី២១ក្លិប-សមាគម ដែលចំនួននេះ បានកើនឡើង ច្រើនជាង៣ដង បើប្រៀបធៀប ព្រឹត្តិការណ៍ដូចជា កាលពីឆ្នាំមុន ដោយសារ បញ្ហាការរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩។

អគ្គលេខាធិការ ដដែលបន្ថែមថា នៅក្នុងកិច្ចប្រជុំ បច្ចេកទេសថ្ងៃនេះ គឺគណៈកម្មការ បច្ចេកទេស ជាពិសេស គឺលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានណែនាំឲ្យគ្រប់ក្លិប-សមាគមទូទាំងប្រទេស ដែលចូលរួមប្រកួត ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ត្រូវប្រកាន់ ខ្ជាប់នូវវិធានការបង្ការ កូវីដ-១៩របស់ក្រសួងសុខាភិបាល ឲ្យបានល្អប្រសើរបំផុត៕

 

 

ព័ត៌មានអន្តរជាតិ

អត្ថបទទាក់ទង