ព័ត៌មានកីឡា

គ្រូបង្វឹកមកពី ១៦ សហព័ន្ធកីឡាជាតិចូលរួម ឈ្វេងយល់ពីសុខភាពផ្លូវចិត្ត


គ្រូបង្វឹក គ្រួជំនួយ ជម្រើសជាតិ ចំនួន៨០នាក់ មកពី១៦សហព័ន្ធកីឡាជាតិ បានចូលរួម ក្រេបយកចំណេះដឹងឈ្វេងយល់ នៅក្នុងសិក្ខាសាលា ស្តីពី ថែទាំសុខភាពផ្លូវចិត្ត ក្នុងអំឡុងការ រាតត្បាតជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិ មករតកតេជោ ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ផ្អែកតាមផែនការ ប្រតិបត្តិប្រចាំឆ្នាំ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានសហការជាមួយ សមាគម អ៊ី.អឹម.ឌី.អា.កម្ពុជា និងសហព័ន្ធកីឡាជាតិ រៀបចំ សិក្ខាសាលា ស្តីពីឈ្វេងយល់ ពីសុខភាពផ្លូវចិត្ត ក្នុងអំឡុងការ រាតត្បាតជំងឺកូវីដ-១៩ដល់គ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ។ លោក បន្ថែមថា គោលបំណង នៃអង្គសិក្ខាសាលនេះ គឺដើម្បីបង្កើនការយល់ ដឹងរបស់គ្រូបង្វឹក ស្តីពីសុខភាពផ្លូវចិត្តសញ្ញាណ នៃការកត់សម្គាល់បញ្ហា សុខភាពផ្លូវចិត្តខ្លួនឯង អត្តពលិក និងអ្នកដែលពាក់ព័ន្ធបង្កើនការចូលរួមផ្សព្វផ្សាយ លើកកម្ពស់សុខភាពផ្លូវចិត្ត ក្នុងបរិបទការងារបង្កើនអាកប្បកិរិយាវិជ្ជមាន ក្នុងការស្វែងរក ជំនួយ និងការព្យាបាលដ៍ត្រឹមត្រូវ និងការចូលរួមកាតបន្ថយការមាក់ងាយ និងការរើស អើងទាក់ទងជំងឺផ្លូវចិត្ត។ វគ្គនេះ មានរយពេល១ថ្ងៃ គឺថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ដែល មានសិក្ខាកាមសរុបចំនួន ៨០នាក់ ក្នុងនោះជាគ្រូបង្វឹក គ្រូជំនួយមកពីសហព័ន្ធកីឡាជាតិ ចំនួន១៦ ដែលប្រមូលផ្តុំហាត់ហ្វឹកហ្វឺនបិទខ្ទប់ នៅពហុកកីឡដ្ឋានជាតិមរតកតេជោ។ លោកប្រធានបានបន្ដទៀតថា នេះជាវគ្គលើទី២ ហើយដែលបានរៀចំឡើងដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាសហការជាមួយសមាគម អ៊ី.អឹម.ឌី.អា.កម្ពុជា លើកទីកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តាមកម្មវិធី ZOOM Online។

ក្នុងនាមគណៈគ្រប់គ្រងវគ្គ លោក ប៉ុន សុខ បានស្នើដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ ស្តាប់ក្រេបយកចំណេះដឹងថ្មីៗ បន្ថែមទៀត លើការប៉ះទង្គិចផ្លូវចិត្ត និងការឈ្វេងយល់សុខភាពផ្លូវចិត្ត ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំង ចែករំលែកបទពិសោធន៏ល្អៗ ឱ្យគ្នាទៅវិញទៅមក ដើម្បីយកទៅផ្សព្វផ្សាយ ដល់កីឡាករ កីឡាការិនី ជម្រើសជាតិ ឱ្យបានទូលំទូលាយធ្វើយ៉ាងណា ក្នុងការបង្ហាត់នាពេលខាងមុខនេះ ឱ្យសម្រេចបានគុណផលកីឡា ហើយឈានទៅដណ្តើមយកមេដាយជូនជាតិ ក្នុងការទៅចូលរួមប្រកួតកីឡាកីឡាអាស៊ីអាគ្នេយ៍លើកទី៣១នៅប្រទេសវៀតណាម និងចូលរួមប្រកួតកីឡា លក្ខណៈអន្តរជាតិនានា៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី