ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សុខុន ៖ សម្រាប់កម្ពុជា ចំណុចអាទិភាពស្នូលរបស់អាស៊ានក្នុងឆ្នាំ២០២២ គឺមានភាពច្បាស់លាស់៖ ជំរុញស្មារតី «រួបរួមគ្នា»


ឯកឧត្តម ប្រាក់ សុខុន ៖ សម្រាប់កម្ពុជា ចំណុចអាទិភាពស្នូលរបស់អាស៊ានក្នុងឆ្នាំ២០២២ គឺមានភាពច្បាស់លាស់៖ ជំរុញស្មារតី «រួបរួមគ្នា» ពីព្រោះនេះគឺជាកត្តាដ៏សំខាន់ដើម្បីរក្សា និងពង្រឹងមជ្ឈភាពរបស់អាស៊ាន និងសង្កត់ធ្ងន់លើវិធីសាស្ត្រផ្តោតសំខាន់លើសកម្មភាព ដើម្បីទាញយកអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនអាស៊ានទាំងអស់ លើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងនិងក្រៅតំបន់។ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងអស់នេះ វាទាមទារឱ្យមានសាមគ្គីភាពរវាងប្រទេសសមាជិកអាស៊ានទាំងដប់។

ពិតណាស់ ការងារទូទៅរបស់យើងមិនមែនជារឿងថ្មីនោះទេ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងព្យាយាមធានាឱ្យបាននូវការបន្តអនុវត្តគំនិតផ្តួចផ្តើម និងសមិទ្ធិផលដែលយើងបានកសាងហូរហែកន្លងមក។ បរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន និងភាពមិនច្បាស់លាស់កំពុងតែសាកល្បងភាពធន់របស់អាស៊ានម្តងទៀតហើយ។ ដូចនេះ យើងទាំងអស់គ្នាគួរតែបន្តប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែង មានភាពអត់ធ្មត់ ក្នុងការធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវចក្ខុវិស័យរួម សំដៅកសាងអនាគតមួយដែល ប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងវិបុលភាព ខណៈដែលអាស៊ាននឹងប្រារព្ធខួបលើកទី៥៥ ក្នុងឆ្នាំនេះ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង