ព័ត៌មានជាតិ

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ភូមិស្វាយបឹង ឃុំបារគូ ស្រុកកណ្តាលស្ទឹង


ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ភូមិស្វាយបឹង ឃុំបារគូ ស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ។

ឯកឧត្តម ណុប ដារ៉ា បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ ដោះស្រាយការខ្វះខាត និងការលំបាកនៅតាមគ្រឹះស្ថានសិក្សា មានទាំងការឧបត្ថមជា ថវិកា សម្ភារៈ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់អាគារសិក្សា ទីចាត់ការ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធ តាមគ្រឹះស្ថានសិក្សាមួយចំនួន ដែលមានតម្រូវការជាចាំបាច់ ការឧបត្ថម្ភថ្នាំបាញ់សម្លាប់មេរោគកូវីដ-១៩ សាប៊ូ ទឹកថ្នាំសម្លាប់មេរោគ និងសម្ភារៈសម្រាប់កំចាត់មេរោគកូវីដ-១៩ ជាច្រើនទៀត។

ឯកឧត្តមបន្តថា សម្រាប់ការដាក់ឲ្យដំណើរការ គ្រឹះស្ថានសិក្សានាឆ្នាំសិក្សាថ្មីដែលត្រូវចាប់ដំណើរការពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងដើម្បី ចូលរួមអនុវត្តវិធានការ ការពារជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បាន ត្រៀមចូលរួម អនុវត្តនូវវិធានការពាររបស់ ក្រសួងសុខាភិបាល ដោយតម្រូវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នក ពាក់ព័ន្ធ ក្នុងសាលាបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់គ្រប់ៗគ្នា។ គ្រប់សាលាត្រូវបង្កើនកន្លែង លាងដៃ ឱ្យបានច្រើន មានសាប៊ូ ដែល អាល់កុល និងម៉ាស៊ីនវាស់កម្ដៅ និងវិធានការផ្សេងទៀត ដែលបាននិងកំពុងដាក់ឱ្យអនុវត្តក្នុង គ្រឹះស្ថានសិក្សា។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង