ព័ត៌មានជាតិ

លោកជំទាវកិតិ្តសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូកដ្ឋានខេត្តស្វាយរៀងឆ្នាំ២០២១


លោកជំទាវកិតិ្តសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូកដ្ឋានខេត្តស្វាយរៀងឆ្នាំ២០២១ និងទិសដៅសំខាន់ៗសម្រាប់អនុវត្តឆ្នាំ២០២២។ វត្តមានមានរចូលរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះជួយខេត្ត ក្រុង ស្រុកទាំង៨ , ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះជួយឃុំ សង្កាត់ , ឯកឧត្តម លោកជំទាវប្រធាន អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការគណបក្សខេត្តស្វាយរៀង , ឯកឧត្តម លោកជំទាវតំណាងសហភាព សហពន្ធ័យុវជនកម្ពុជាខេត្តស្វាយរៀង , តំណាងក្រុមការងារសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណចលនាស្រ្តីខេត្តស្វាយរៀង។

ព័ត៌មានជាតិ

អត្ថបទទាក់ទង