នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានអញ្ជើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមន្ទីពេទ្យបង្អែកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បន្ទាប់មកលោកជំទាវ ឱ វណ្ណឌីន ក៏បានបើកកិច្ចប្រជុំជាមួយឯកឧត្តម លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងស្តីពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ និងយុទ្ធសាស្ត្ររួមគ្នាបង្ការជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ អូមីក្រុង ។