ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា


(ភ្នំពេញ)÷នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីពិភាក្សាអំពីការអញ្ជើញ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង