ព័ត៌មានជាតិ

ថ្ងៃនេះកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥៤នាក់ (ករណីនាំចូល៩នាក់ និងសហគមន៍៤៥នាក់), ជាសះស្បើយ៦០នាក់


 

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល២៥ថ្ងៃជាប់គ្នាហើយ ពោលគឺចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៥៤នាក់ ក្នុងនោះករណីនាំចូលចំនួន៩នាក់ និងឆ្លងក្នុងសហគមន៍៤៥នាក់, អ្នកជំងឺចំនួន៦០នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,២៤២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,៣៦៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង