ព័ត៌មានជាតិ

សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា


សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង។ សាកលវិទ្យាល័យទាំង៦ រួមមានសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យក្រចេះ នឹងពង្រឹងការសហការគ្នាល្អបន្ថែមទៀត ក្នុងគោលដៅអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍការស្រាវជ្រាវ ដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រទេសជាតិទាំងមូល។

ថ្ងៃអាទិត្យ ៥ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង