ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំអភិវឌ្ឍ សួនលំហែរមាត់ទន្លេ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ដល់ផ្សារ៧ មករា


ដើម្បីពង្រីកសក្ដានុពលអេកូទេសចរណ៍ ឱ្យសាកសមជាទីក្រុងដែលធ្លាប់ទទួលបានជ័យលាភីរំដួល៣ទង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត និងដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្ត ខេត្តជាប់ដងទន្លេមេគង្គដ៏ស្រស់ត្រកាល ប្រកបដោយសុខសុវត្ថិភាព និងផាសុខភាព នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្ដីពីការរៀបចំអភិវឌ្ឍសួនលំហែរមាត់ទន្លេមេគង្គ ស្ថិតនៅក្រុងកំពង់ចាម ចាប់ពីចំណុចគល់គីហ្សូណា រហូតដល់ផ្សារ៧ មករា សង្កាត់វាលវង់ ក្រុងកំពង់ចាម។

 

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង