ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២

ពិធីសម្ពោធនៅថ្ងៃនេះ អាចប្រព្រឹត្តទៅបាន គឺ ដោយសារស្ថានការណ៍ នៃការរីករាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុង ប្រទេស យើងមានភាពធូរស្រាល ដែលការណ៍នេះមិនមែនជារឿងចៃដន្យនោះទេ គឺកើត ចេញ ពីកិច្ច ខិតខំ ប្រឹងប្រែង ដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយ ការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យ សម្រេច អារកាត់រហ័ស ទាន់ ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការព្យាបាល ដើម្បីសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋ។

ទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោងនេះ កសាងឡើងនៅឆ្នាំ១៩១០ បានឆ្លងកាត់នូវ សម័យសង្រ្គាម ក្នុងនោះទីធ្លា អារាម ទាំង មូលបានក្លាយទៅជាទីលានកប់សព ហើយ ហេដ្ឋារចនា សម្ព័ន្ធ ស្ទើតែ ទាំងស្រុងត្រូវបំផ្លាញ ព្រះវិហារត្រូវបានយកទៅធ្វើជាឃ្លាំងដាក់លាមកសម្រាប់ ធ្វើជី និង ជាកន្លែងចិញ្ចឹមសត្វ ផ្សេងៗ ។ ប៉ុន្តែ ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ និងឥស្សរជន នៃគណ បក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុន កម្ពុជាបានប្រែមុខមាត់ថ្មីលើ គ្រប់វិស័យរួមមានជាអាទិ៍ ការ គោរព ប្រតិបត្តិជំនឿសាសនាត្រូវបានបើកទូលាយ ពលរដ្ឋ មានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាព បានខ្ព ង់ ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា រីក ដុះ ដាល ដូចផ្សិត ហើយកម្ពុជា ជាប្រទេស អធិបតេយ្យ និងសើ្មមុខស្មើមាត់ដូចប្រទេសនានាលើពិភពលោក។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង