នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជីញជាអធិបតីក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ១៦,៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំតាអុងឆ្ពោះទៅឃុំជយោ ស្រុកចំការលេី ខេត្តកំពង់ចាម។