កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលបាយ័ន នៃវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រូីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មការទី៧ និងតំណាងគណៈកម្មការជំនាញផ្សេងទៀតរបស់រដ្ឋសភា ព្រមទាំងសហការី។
សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំរវាងគណៈកម្មការទី៧ ជាមួយក្រសួងអប់រំ យុវជន និងកីឡាបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។
ប្រភព: រដ្ឋសភា