ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសបារាំង នៅថ្ងៃទី២៣ខែកុម្ភៈបានអំពាវនាវ ដល់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ក្នុងពេលស្ថានភាពតានតឹងកាន់តែខ្លាំងអាចផ្ទុះសង្គ្រាមគ្រប់វិនាទី


(ប៉ារីស) ៖ ក្រសួងការបរទេសបារាំង នៅថ្ងៃទី២៣ខែកុម្ភៈបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ក្នុងពេលស្ថានភាពតានតឹងកាន់តែខ្លាំងអាចផ្ទុះសង្គ្រាមគ្រប់វិនាទី។  «ក្នុងពេលដែលស្ថានភាពតានតឹងកាន់តែខ្លាំង ដោយសារតែកម្លាំងទាហានរុស្ស៊ីប្រមូលផ្តុំគ្នាជិតប្រទេសអ៊ុយក្រែន ក្រោយប្រធានាធិបតីរុស្ស៊ី ប្រកាសទទួលស្គាល់តំបន់ភាគខាងកើតអ៊ុយក្រែនជាតំបន់ឯករាជ្យហើយបញ្ជូនទាហានទៅរក្សាសន្តិភាព។ ក្នុងពេលនេះពលរដ្ឋបារាំងចាំបាច់ត្រូវតែចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់»។ ប្រភព Reuters

ព័ត៌មានអន្តរជាតិ

អត្ថបទទាក់ទង