ព័ត៌មានជាតិ

វត្ថុសំណាកចំនួន ៧,១៣១នាក់ ដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានធ្វើវិភាគរួចហើយដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧នាក់


វត្ថុសំណាកចំនួន ៧,១៣១នាក់ ដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ត្រូវបានធ្វើវិភាគរួចហើយដែលមាន លទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន១៧នាក់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានយកវត្ថុសំណាក់ពី អ្នកពាក់ព័ន្ធទៅ នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានចំនួន ២,០៤២នាក់ បន្ថែមទៀត ។ បើគិតទាំងចំនួនដែលនៅ សល់ពីថ្ងៃមុនៗ ដែលត្រូវយកមកវិភាគនៅថ្ងៃ ជាបន្តបន្ទាប់នោះ គឺមានវត្ថុសំណាកសរុបចំនួន ៣,៩៩៨នាក់ ដែលនៅ ក្នុងចំនួននេះវត្ថុសំណាកចំនួន ២,៩១៧នាក់ បានធ្វើការវិភាគនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០ ដែលបានផ្ដល់លទ្ធផលពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រឹមម៉ោង ២៣:៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។ បើគិតពីថ្ងៃ ទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ វត្ថុសំណាក់ចំនួន ៧,១៣១នាក់ ត្រូវបានធ្វើវិភាគរួចហើយដែលមានលទ្ធ ផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧នាក់ (ចំនួននេះបានរាយការណ៍ជូនរួចហើយ) ដែលកំពុងតែសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។ ដូច្នេះវត្ថុសំណាក់នៅសល់ចំនួន ១,០៨១នាក់ទៀត នឹងត្រូវបន្តធ្វើការវិភាគនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ សូមបញ្ជាក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ៨២១២នាក់ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង