ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ នឹង​ទទួល​វ៉ាក់សាំង​មុន​គេ​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ នៅ​ ថ្ងៃ​ស្អែក​ វេលា​ម៉ោង​ ៨​:០០​ព្រឹក​


មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ នឹង​ទទួល​វ៉ាក់សាំង​មុន​គេ​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ នៅ​ ថ្ងៃ​ស្អែក​ វេលា​ម៉ោង​ ៨​:០០​ព្រឹក​ ក្នុងឱកាសចុះពិនិត្យការរៀបចំទីតាំងសម្រាប់ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានបញ្ជាក់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដែលជាបុត្រច្បង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញ​ទទួល​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុន​គេ​ នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែត្រ​នៅ​ថ្ងៃ​ស្អែក​ វេលា​ម៉ោង​ ៨​:០០​ព្រឹក​ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី