ព័ត៌មានកីឡា

អបអរសាទរកីឡាការិនីកម្ពុជា ខាន់ ចេសា ឈ្នះមេដាយមាស ក្នុង​​ការ​​ប្រ​​កួត​​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២!


កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បាន​ឈ្នះ​មេ​ដាយ​មាស ក្នុង​ការ​ប្រ​កួត​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​នៅស​ហ​រដ្ឋ​អា​មេ​រិក ឆ្នាំ​២០២២ (2022 IBJJF Pan Championships) ។

 

កីឡាការិនីកម្ពុជា​ ខាន់ ចេសា បាន​យក​ឈ្នះលើ​កីឡា​ការិនី​ Thamires Diógenes de Aquino នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ លេី​វិញ្ញាសាខ្សែក្រវាត់ខ្មៅ​ផ្នែក​នារី​ ក្នុងទីក្រុង​ Orlando​ រដ្ឋ​ Florida​ សហរដ្ឋអាមេរិក​ ។

ការ​ប្រ​កួត​ 2022 IBJJF Pan Championships បាន​ធ្វើ​ឡើង​រយៈ​ពេល ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៦ ដល់​ទី១០ ខែ​មេសា​ ឆ្នាំ​២០២២​ ហេីយ​នេះ​ជា​លេីកដំបូង​ដែល​កីឡា​ការិនី​កម្ពុជា​ ដណ្តើម​បាន​មេដាយមាស​ ក្នុង​ព្រឹត្តិការណ៍ IBJJF Pan Championships​ ។ ម៉្យាង​ទៀត នេះ​​ជាមេដាយ​មាស​បន្ថែម​សម្រាប់​យុវតី​ ចេសា មុន​ចូលរួម​ការ​ប្រកួត​នានា​ឱ្យ​កម្ពុជា​លេីឆាក​អន្តរជាតិ​ មិន​ថា​ស៊ីហ្គេម​ ជេីងឯកប្រចាំ​ទ្វីប​អាស៊ី​ ឬកម្រិត​ពិភពលោក​ នៅ​ពេល​ខាងមុខទេ ។

កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅ ចេសា ធ្លាប់បានដណ្ដើមមេដាយមាសកម្រិត​ទ្វីបអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជា​ផងដែរ៕

 

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី