(ភ្នំពេញ)÷ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ២៩នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង,ករណីឆ្លងក្នុងសហគមន៍ចំនួន ២២នាក់,ជាសះស្បើយចំនួន ២៦នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦,១៤៦នាក់ ,ជាសះស្បើយសរុបចំនួន ១៣២,៨៥១នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦នាក់។