ព័ត៌មានជាតិ

នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកការប្រជុំមួយ


ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាលអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការយាងនិមន្តចូលរួមពី ព្រះមន្ត្រីសង្ឃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តមអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងឯកឧត្តមលោកជំទាវ តំណាងក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជានាពេលខាងមុខ។ ឯកឧត្តមប្រធានអង្គប្រជុំបានទូលប្រគេន និងជម្រាបជូន អំពីភារកិច្ចត្រូវរៀបចំពិធីបុណ្យវិសាខបូជាឆ្នាំនេះ ឱ្យដំណើរការនិងប្រព្រឹត្តិទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងអនុវត្តតាមវិធានការចាំបាច់នានារបស់ក្រសួងសុខាភិបាលសំដៅបង្ការនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ បន្ទាប់ពីបានផ្លាស់ប្ដូរយោបល់គ្នាពីភារកិច្ចចំពោះមុខ និងវិធានការផ្សេងៗដែលត្រូវបំពេញក្នុងពិធីបុណ្យខាងលើរួចមក អង្គប្រជុំបានឯកភាពកំណត់កាលបរិច្ឆេទនិងទីតាំងសម្រាប់ប្រារព្ធពិធីព្រមទាំងបែងចែកភារកិច្ចថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃ ជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីខេត្តដែលពាក់ព័ន្ធ សម្រាប់អនុវត្តឲ្យទទួលបានជោគជ័យបំផុត។

ព័ត៌មានជាតិ

អត្ថបទទាក់ទង