សាធារណរដ្ឋកូរ៉េ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ និងលោកជំទាវ កែ សួនសុភី ជាប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ ( Korea National Sport University ) នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែមេសា ឆ្នាំ២០២២ ។
ព្រឹកនេះដឹកនាំប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យកីឡាជាតិកូរ៉េ ដែលដឹកនាំដោយលោក Yong-Kyu Ahn សាកលវិទ្យាធិការ សាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៅសាលប្រជុំសាកលវិទ្យាល័យ នៃសាធារណរដ្ឋកូរ៉េ៕
ថ្ងៃពុធ ១១ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២