ក្រុមចំនួន៩ មកពីសាលាចំនួន៥ ដូចជា CamTech, CADT, ITC, NPIC &NUM នឹងធ្វើការប្រកួតប្រជែង ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ក្រោមវិញ្ញាសា "រ៉ូបូតយកគប់បាល់ឌីសLagori"។
ឆ្នាំនេះ ក្រុមជើងឯកប្រចាំឆ្នាំ២០២២ នឹងតំណាងកម្ពុជា ចូលរួមការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2022 ដោយផ្ទាល់ នៅទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា។
នេះជាលើកទី៩ហើយ ដែលទូរទស្សន៍ជាតិកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតរ៉ូបូតធំជាងគេនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤មក ក្នុងគោលបំណងលើកកម្ពស់វិស័យបច្ចេកវិទ្យារ៉ូបូត និងស្វ័យប្រវត្តិកម្មនៅកម្ពុជា។
ក្រៅពីការប្រកួត សម្រាប់ឆ្នាំ យើងនឹងបង្កើតពិព័រណ៌បច្ចេកវិទ្យានិងរ៉ូបូត ជាព្រឹត្តិការណ៍អមកម្មវិធី សម្រាប់បើកអោយសាធារណៈចូលទស្សនាដោយសេរី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។
អ្នកណាចង់ទស្សនាផ្ទាល់ដែរ?
Facebook: https://www.facebook.com/roboconcambodia/
Telegram: https://t.me/roboconcambodia
IG: https://instagram.com/robocon_camb