ព័ត៌មានជាតិ

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) នៅកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM-Plus)


កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) នៅកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM-Plus) បានរៀបចំជាបន្តបន្ទាប់គ្នាពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងការពារជាតិ កិច្ចប្រជុំទាំងពីរនេះដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន។ កិច្ចប្រជុំនេះនឹងធ្វើការពិនិត្យសម្រេចលើឯកសារសំខាន់ចំនួនបី រួមមាន: (១). សេចក្តីព្រាងចក្ខុវិស័យភ្នំពេញស្ដីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្ដារឡើងវិញក្រោយវិបត្តិកូវីដ១៩ (២). សេចក្តីព្រាងសេចក្តីប្រកាសរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារប្រទេសជាតិអាស៊ាន និង(៣). សេចក្តីព្រាងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពាជាតិអាស៊ានបូក ដែលឯកសារយុទ្ធសាស្ត្រទាំងបីនេះនឹងត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកដើម្បីអនុម័តនាពេលខាងមុខ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង