ព័ត៌មានជាតិ

កិច្ចប្រជុំស្តីពីក្រុមការងារចំពោះកិច្ច ដើម្បីចុះវាស់វែងស្រង់ទិន្នន័យក្បាលដីកាន់កាប់របស់ប្រជាពលរដ្ឋរស់នៅយូរឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីថុនា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំស្តីពីក្រុមការងារចំពោះកិច្ច ដើម្បីចុះវាស់វែងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធការពារធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នឹងមានការចូលរួមអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត គណៈអភិបាលក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពដែលពាក់ព័ន្ធ អធិការក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង